ភ្នំពេញ៖ គិតត្រឹមឆ្នាំ២០២០ ធនាគារជាតិកម្ពុជា រក្សាមាស ៣៦,៥តោន ដែលក្នុងនោះរួមមាន មាសដែលជាកេរ្ត៍មរតក តាំងពីសម័យមុនសង្គ្រាមមានចំនួន ១២,៤តោន កំពុងរក្សាទុកនៅប្រទេសស្វីស, មាសចំនួន ១៤,១តោន កំពង់វិនិយោគនៅធនាគារកណ្ដាលអង់គ្លេស និងមាសចំនួន ១០តោន ត្រូវបានរក្សាទុកនៅកម្ពុជា។ បើតាមការឱ្យដឹងនៅក្នុងសេចក្ដីប្រកាសព័ត៌មាន ធនាគារជាតិកម្ពុជា ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០។
បច្ចុប្បន្ន ទុនបម្រុងអន្តរជាតិរបស់កម្ពុជាគិតជាដុល្លារ មានចំនួន ១៩,៥ប៊ីលាន គិតត្រឹមចុងខែមិថុនា ឆ្នាំ២០២០។ បើតាមការបន្តនៅក្នុងសេចក្ដីប្រកាសព័ត៌ ធនាគារជាតិកម្ពុជា បានបន្តទៀតថា ធនាគារជាតិនៃកម្ពុជា មានតួនាតីបោះផ្សាយរូបិយវត្ថុ ហើយត្រូវធានារូបិយវត្តទាំងនេះ ដូច្នេះ រាល់ការបោះផ្សាយត្រូវមានបដិភាព ជាទ្រព្យដែលមានតម្លៃ។
ទ្រព្យទាំងនេះរួមមាន រូបិយបណ្ណបរទេសនិងមាស ដែលហៅថា «ទុនបម្រុងអន្តរជាតិ» ហើយត្រូវបានរក្សាទុកឱ្យមានសុវត្ថិភាព។ ជាការបន្ថែមនៅក្នុងសចក្ដីប្រកាសដដែល បានបញ្ជាក់ «ដូច្នេះ ធនាគារជាតិនៃកម្ពុជា វិនិយោគលើឧបករណ៍ដែលមានស្ថិរភាពខ្ពស់ជារូបិយបណ្ណ»។
ទាក់ទងជាមួយមាស ជាង៣៦តោននេះ រាជរដ្ឋាភិបាលកម្ពុជា បានបំភ្លឺនៅលើទំព័រហ្វេសដូច្នេះថា «មួយរយៈពេលចុងក្រោយនេះមានបងប្អូនយើងមួយចំនួនចង់ដឹងអំពីមាសដែលជាទុនបម្រុងរបស់ជាតិ»។
សម្ដេច បន្តថា «ការចង់ដឹងរបស់បងប្អូនមួយចំនួនធំមានភាពសុចរិតពីព្រោះវាជារបស់ជាតិតែនៅមានជនអាក្រក់មួយចំនួនតូចបាននិងកំពុងប្រើប្រាស់ការបាត់បង់ដំណឹងអំពីមាស ដើម្បីវាយប្រហាររាជរដ្ឋាភិបាលថាចង់បន្លំយកមាសក្នុងពេលមានជំងឺឆ្លងកូវីដ-១៩ ព្រោះមិនដែលឮលោកហ៊ុន សែននិយាយពីមាសនេះទៀតទេ»។
ប្រមុខរាជរដ្ឋាភិបាលបញ្ជាក់ «ប្រហែលមួយឆ្នាំមុនខ្ញុំធ្លាប់ប្រកាសថាមាសរបស់យើងមាន ៣០តោន តែតាមតួលេខថ្មីនេះមាសរបស់យើងមានដល់៣៦,៥តោន។ នេះមិនមែនជាមារយាទស្រីកញ្ជើធ្លុះក្នុងការគ្រប់គ្រងសេដ្ឋកិច្ចជាតិនោះទេ»។
សម្ដេច នាយរដ្ឋមន្រ្តីបន្ថែម ការពន្យល់របស់ធនាគារជាតិកម្ពុជាខាងលើ
បងប្អូនប្រាកដជាយល់និងអបអរសាទរមួយ
ទុនបម្រុងរបស់ជាតិយើងដែលកើនឡើងជាលំដាប់៕
ដោយ៖ឌីណា