Register Already an agent ? Login

ឆមាសទី១ ឆ្នាំនេះ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលបានចំនួន ៦ ៨២០,៤៨ប៊ីលានរៀល កើន ១២% ធៀបនឹងឆ្នាំ២០១៩

ភ្នំពេញ៖ ឆមាសទី១ ឆ្នាំ២០២០ ចំណូលពន្ធ-អាករដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន (តាមប្រព័ន្ថគ្រប់គ្រងទិន្នន័យចំណូលអនឡាញ) មានចំនួន ៦ ៨២០,៥៨ប៊ីលាលរៀល (ប្រមាណជា១ ៦៤៨,០៧លានដុល្លារ) ស្មើនឹង ៥៩,០៩ភាគរយ នៃផែនការប្រចាំឆ្នាំ។ បើធៀបទៅនឹងរយៈពេលដូចគ្នា ឆ្នាំ២០១៩ ឃើញថាកើនឡើងចំនួន ៧៣៥,៨២ប៊ីលានរៀល (ប្រមាណ ១៨១,៦៨លានដុល្លារ) ស្មើនឹង ១២ភាគរយ។ បើតាមសេចក្ដីប្រកាសព័ត៌មាន អគ្គនាយកដ្ឋានពន្ធដារ។

ក្នុងឆមាសទី១ ឆ្នាំ២០២០ ចំណូលពីប្រភេទ ២ នៅរក្សាកំណើនគួរឱ្យកត់សម្គាល់ក្នុងនោះ អាករលើតម្លៃបន្ថែមចំនួន  ១ ៣៨៥,០៦ប៊ីលានរៀល ធៀនឹងរយៈពេលដូចគ្នា ឆ្នាំ២០១៩ កើនឡើង ៦៣,៧៩ប៊ីលានរៀល ប្រមាណ ៤,៨៣ភាគរយ និងពន្ធលើប្រាក់ចំណូលចំនួន ២ ៧១០,១៨ប៊ីលានរៀល ធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០១៩ កើនឡើង ៥០៧,២៦ប៊ីលានរៀល ប្រមាណ ២៣,០៣ភាគរយ។ តាមការបញ្ជាក់​របស់ អគ្គនាយកដ្ឋានពន្ធដារ។

សម្រាប់ឆ្នាំ២០២០ ដើម្បីធានានូវបរសិទ្ធភាពក្នុងការអនុវត្តប្រមូលចំណូលពន្ធបានគ្រប់តាមផែនការច្បាប់ ចំនួនប្រមាណ ១១ ៥៤៣,៣១ប៊ីលានរៀល (ប្រមាណ ២ ៨៨៥,៨៣លានដុល្លារ) អគ្គនាយកដ្ឋានពន្ធដារនឹងបន្តអនុវត្ត ដូចជា អនុវត្តឱ្យមានប្រសិទ្ធភាព នូវការចុះបញ្ជីអាជីវកម្មតាមប្រព័ន្ធអនឡាញ។ បន្តពង្រឹងការងារចាត់ចែងលិខិតប្រកាស និងជំរុញការអនុវត្តការគ្រប់គ្រងដាក់លិខិតប្រកាសតាមប្រព័ន្ធអនឡាញ។

ជាមួយគ្នា អនុវត្តការប្រមូលពន្ធលើអចលនទ្រព្យលើដីធ្លីមិនធ្លាប់បានប្រើប្រាស់ និងពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទសម្រាប់ឆ្នាំ២០២០។ ក្នុងនោះដែរ បន្តពង្រឹងការអនុវត្តឱ្យមានប្រសិទ្ធភាព នូវវិធានការអន្តរាគមន៍ជាបន្ទាន់របស់រដ្ឋាភិបាល ដើម្បីទ្រទ្រង់វិស័យទេសចរណ៍,អាកាសចរ,កសិកម្ម និងចិញ្ចឹមសត្វ ហើយនិងវិស៧យកម្មន្តសាលទូទៅ និងវិធានការអន្តរាគមន៍នានាដើម្បីជំរុញកំណើនសេដ្ឋកិច្ច៕

ដោយ៖ឌីណា