Register Already an agent ? Login

ជំងឺកូវីដ-១៩ បានសម្លាប់មនុស្សជាង ៥សែននាក់ ហើយឆ្លងអ្នកចំនួនជាង ១៣លាននាក់ លើ២១៦ប្រទេស

ភ្នំពេញ៖  ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ បានកើនឡើងដល់ ៥៧៤,៤៦៤នាក់ រីករាលដាលលើ២១៦ប្រទេស រីឯថ្នាំព្យាបាលក៏មិនទាន់មានដែរ។ បើតាមទំព័រ ហ្វេសប៊ុក សម្ដេច នាយករដ្ឋមន្រ្តី ហ៊ុន សែន បញ្ជាក់ ដោយគិតត្រឹមថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ អ្នកឆ្លងបានកើនឡើងចំនួន ១៣,១៥០,៦៤៥នាក់។

សម្ដេច បន្តថា នៅក្នុងប្រទេសកម្ពុជាយើងវិញ នៅថ្ងៃខែឆ្នាំដដែល មានអ្នកឆ្លងរោគសរុប ១៦៦នាក់ អ្នកដែលបានព្យាបាលជាសះស្បើយមាន ១៣៣នាក់ ប្រទេសយើងគ្មានអ្នកស្លាប់ដោយសារកូវីដ១៩ទេ។

ប្រមុខរាជរដ្ឋាភិបាលបានបន្ថែមថា វិធីដែលចាំបាច់នឹងមានប្រសិទ្ធភាពបំផុតចៀសវាងការឆ្លងរោគកូវីដ១៩ ដែលយើងមើលមិនឃើញដោយភ្នែកទទេរនេះ គឺត្រូវឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ចឹលសម្លាប់មេរោគ ឬទឹកអាល់កុល។ ត្រូវពាក់ម៉ាសការពារអោយបានល្អ ហើយកុំធ្វេសប្រហែសដោយគិតថាកំណើនឆ្លងរោគនៅប្រទេសយើងទាប។

ទីកន្លែងធ្វើអាជីវកម្មតូចធំរួមទាំងផ្សាររដ្ឋ និងឯកជន តូបលក់ឥវ៉ាន់តូចធំ ដេប៉ូចែកចាយ ហាងកាហ្វេ ភោជនីយដ្ឋាន ការដ្ឋានសំណង់ ទីកន្លែងកាត់សក់ ផ្ទះសំណាក់ សណ្ឋាគារ កាស៊ីណូដែលបានអនុញ្ញាត ធនាគារ និងកន្លែងប្តូរប្រាក់តូចធំ គ្លិនិកតូចធំ គ្លិនិកធ្មេញ មន្ទីរពេទ្យរដ្ឋ និង មន្ទីរពេទ្យឯកជន ត្រូវតែមានចឹល ទឹកអាល់កុល និងម៉ាសសម្រាប់ផ្តល់ជូនអតិថិជនឬក្រុមគ្រួសារអ្នកជំងឺដើម្បីទប់ស្កាត់ការរីករាលដាលចម្លងរោគពីម្នាក់ទៅម្នាក់ ហើយត្រូវបន្តធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាលគ្រប់ពេល។ តាមការក្រើនរម្លឹក របស់ សម្ដេច នាយករដ្ឋមន្រ្តី៕

ដោយ៖ឌីណា