Register Already an agent ? Login

នៅឆ្នាំ២០២១ សេដ្ឋកិច្ចសកលពិភលោកត្រូវបានព្យាករថា នឹងងើបឡើវិញក្នុងអត្រា ៥,៨% ក្រោយចប់វិបត្តិជំងឺកូវីដ-១៩ (ភាគ៣ បញ្ចប់)

ភ្នំពេញ៖ នៅក្នុងឆ្នាំ២០២១ សេដ្ឋកិច្ចសកលពិភបលោក ត្រូវបានព្យាករថា នឹងងើបឡើវិញក្នុងអត្រា ៥,៨ភាគរយ ក្រោមការរំពឹងទុកថា ជំងឺកូវីដ-១៩ នឹងធូរស្រាលជាបណ្ដើរ ក្នុងឆមាសទី២ ឆ្នាំ២០២០ បូករួមនឹងលទ្ធផលទទួលបានពីគោលនយោបាយគាំទ្រសេដ្ឋកិច្ច ដែលបានដាក់ចេញដោយរដ្ឋាភិបាលលតាមប្រទេសនីមួយៗ នឹងធ្វើឱ្យសេដ្ឋកិច្ចត្រឡប់មកសភាពធម្មតាវិញ។

សេចក្ដីព្រាងក្របខ័ណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញសាធារណៈ សម្រាប់ការរៀបចំសេចក្ដីព្រាងច្បាប់ «ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០» របស់ក្រសួងសេដ្ឋកិច្ចបានបន្តថា ទោះជាយ៉ាងនេះក្ដី ការព្យាករនេះស្ថិតក្នុងភាពមិនពិតប្រាកដប្រជាខ្ពស់ ដោយហេតុនិន្នាការងើបឡើងវិញអាស្រ័យលើរយៈពេលនៃការអូសបន្លាយ និងលទ្ធភាពនៃការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ព្រមទាំងប្រសិទ្ធភាពនៃការឆ្លើយតបផ្នែកគោលនយោបាយរបស់រដ្ឋាភិបាលនៃប្រទេសនីមួយៗ ក្នុងការស្ដារសេដ្ឋកិច្ចឡើងវិញ។

ទន្ទឹមនេះ ការឡើងកម្ដៅនៃភូមិសាស្រ្តនយោបាយរវាងអាមេរិក និងចិន, បាតុកម្មនៅហុងកុងពេលថ្មីៗនេះ និងបញ្ហាកោះតៃវ៉ាន់ ក៏ជាហានិភ័យចំពោះការងើបឡើវវីញនៃសេដ្ឋកិច្ចសកលផងដែរ។ បើតាម សេចក្ដីព្រាងច្បាប់ បន្តទៀតថា ឈរលើហានិភ័យ និងភាពមិនប្រកដប្រជាតាំងនេះ ស្ថាប័នអន្តរជាតិនានា នឹងព្យាករទម្លាក់កំណើនសេដ្ឋកិច្ចសកលជាថ្មីទៀតនាពេលឆាប់ៗខាងមុខនេះ។

«ប៉ុន្តែ សម្រាប់លទ្ធផល ក្នុងឆ្នាំ២០២០ សេដ្ឋកិច្ចសកលត្រូវបានប៉ាន់ស្មានថានឹងមានកំណើនអវិជ្ជមាន ៣,០ភាគរយដោយសារប៉ះពាលដែលបណ្ដាលមកពីការរីករាលដាលនៃជំងឺនេះ»។ តាមការបញ្ជាក់នៅក្នុងសេចក្ដីព្រាងច្បាប់ បន្ថែមថា កំណើនអវិជ្ជមាននេះត្រូវបានឆ្លុះបញ្ចាំងតាមរយៈការធ្លាក់ចុះយ៉ាងគំហុកនៃសកម្មភាពផលិត, ការវិនិយោគ, ការប្រើប្រាស់ និងការធ្វើដំណើរ ដោយសាវិធានក្នុងការទប់ស្កាត់ការរីករាលនៃជំងឺកូវីដ-១៩​ របស់ប្រទេសនីមួយ ដូចជាបិទទីក្រុង (lockdown) និងការដាក់កំហិតឱ្យនៅផ្ទះជាដើម។

សេចក្ដីព្រាងច្បាប់ បានបន្ថែមទៀតថា ក្នុងនោះ សេដ្ឋកិច្ចអាមេរិកនិងតំបន់ចាយប្រាក់អឺរ៉ូ ត្រូវបានវាយតម្លៃថា នឹងទទួលរងផលប៉ះពាល់ខ្លាំង នឹងមានកំណើនអវិជ្ជមាន ៥,៩ភាគរយ និង៧,៥ភាគរយរៀងគ្នា ដោយសារការរីករាលដាលធ្ងន់ធ្ងរ និងនិន្នាការអូសបន្លាយនៃជំងឺកូវីដ-១៩ នៅក្នុងតំបន់ទាំងពីរ។

សេដ្ឋកិច្ចចិន ត្រូវបានប៉ាន់ស្មានថានឹងរក្សាបានកំណើនវិជ្ជមាន តែស្ថិតក្នុងកម្រិតទាប ក្នុងអត្រា ១,២ភាគរយ ដោយសារប្រសិទ្ធភាពនៃវិធានការទប់ស្កាត់ ដែលដាក់ចេញដោយរដ្ឋាភិបាលចិន ហើយសកម្មសេដ្ឋេកិច្ចចិនត្រូវបានរំពឹងថា នឹងងើបឡើវិញបន្តិចម្ដងៗ ចាប់ពីត្រីមាសទី២ ឆ្នាំ២០២០។

ចំពោះប្រទេសកម្ពុជា ឆ្នាំ២០២០ សេដ្ឋកិច្ចត្រូវបានប៉ាន់ស្មានតានឹងមានកំណើនអវិជ្ជមាន ១,៩ភាគរយ ដែលអត្រាមិនធ្លាប់មានកម្លងមក ដោយសារការរីលរាលដាលយ៉ាងលឿននៃជំងឺនេះ ហើយបាននិងកំពុងធ្វើឱ្យតម្រូវការខាងក្រៅធ្លាក់ចុះយ៉ាងគំហុក និងរុញច្រនសេដ្ឋកិច្ចប្រទេសជាច្រើន ជាសេសបណ្ដាលប្រទេសដែលជាដៃគូពាណិជ្ជកម្មសំខាន់ៗរបស់កម្ពុជាប្រឈមនឹងកំណើនអវិជ្ជមាន។

មុនពេលមានវិបត្តិជំងឺកូវីដ-១៩ សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២០ ត្រូវបានរំពឹងថាមានកំណើន ៥,៦ភាគរយ សម្រាប់ជាមូលដ្ឋានក្នុងការរៀបចំច្បាប់ស្ដីពីហិញ្ញវត្ថុសម្រាប់ការគ្រប់គ្រប់ឆ្នាំ២០២០។ ការព្យាករនេះ បានគិតគូររៀបចំក្នុងបរិបទដែលសេដ្ឋកិច្ចសកលមានកំណើនថមថយ និងការបន្តកើនឡើងនូវភាពមិនប្រាកដប្រជាខ្ពស់មកលើសេដ្ឋកម្ពុជា ជាពិសេសហានិភ័យនៃការដក EBA ខណៈដែលវិស័យទ្រទ្រង់កំណើនផ្សេងៗទៀតនៅបន្តកំណើនប្រសើរធម្មតា។ យ៉ាងណាមិញ ក្នុងបរិការណ៍បច្ចុប្បន្ន ស្ថាប័នអន្តរជាតិធំៗ បានព្យាករទម្លាក់កំណើនសេដ្ឋកិច្ចសកល និងម្ពុជា៕

ដោយ៖ឌីណា