Register Already an agent ? Login

ក្រសួងសេដ្ឋកិច្ច៖ នៅឆ្នាំ២០២១ សេដ្ឋកិច្ចកម្ពុជា ត្រូវបានរំពឹងថានឹងងើបឡើងវិញមកក្នុងអត្រាកំណើន ៣,៥ភាគរយ (ភាគ១)

ភ្នំពេញ៖ នៅឆ្នាំ២០២១ សេដ្ឋកិច្ចកម្ពុជា ត្រូវបានរំពឹងថានឹងងើបឡើងវិញមកក្នុងអត្រាកំណើន ៣,៥ភាគរយ ដោយសារការរំពឹងទុកការងើបឡើងវិញ យឺតនៃសកម្មភាពសេដ្ឋកិច្ច ជាពិសេសការកើនឡើងក្នុងកម្រិតទាបនៃតម្រូវការខាងក្រៅ និងទំនុកចិត្តទិផ្សារក្នុងស្រុក។ នេះបើតាមសេចក្ដីព្រាងក្របខ័ណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញសាធារណៈ សម្រាប់ការរៀបចំសេចក្ដីព្រាងច្បាប់ «ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០» របស់ក្រសួងសេដ្ឋកិច្ច។

សេចក្ដីព្រាងច្បាប់របស់ក្រសួងសេដ្ឋកិច្ចបានបន្តឱ្យដឹងថា ការរំពឹងទុកនេះ គឺស្ថិតក្នុងភាពមិនពិតប្រាកដប្រជាខ្ពស់ ដោយរំពឹងផ្អែកលើកត្តាសត្យានុម័តមួយចំនួន ដូចជាប្រសិទ្ធភាពនៃវិធានការគ្រប់គ្រងផលប៉ះពាល់ជំងឺកូវីដ-១៩របស់កម្ពុជាផ្ទាល់, ក្នុងតំបន់ និងសកល, លទ្ធភាពរកឃើញថ្នាំព្យាបាល ព្រមទាំងលទ្ធភាពផលិតវ៉ាក់សាំងទ្រង់ទ្រាយធំ ក៏ដូចជាការអនុវត្តវិធានការដែលបានដាក់ចេញ ដើម្បីស្ដារ និងស្រោចស្រង់សេដ្ឋកិច្ចក្រោយវិបត្តិកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាខ្ពស់។

ផ្អែកលើនិន្នាការខាងលើ សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២០ និង២០២១ ត្រូវបានព្យាករថា វិស័យកសិកម្មរំពឹងថានឹងមានកំណើនក្នុងវង្វង់អត្រា ០,៩ភាគរយ ក្នុងឆ្នាំ២០២០ ​និងងើបឡើងវិញបន្តិចមកអត្រា ១,៦ភាគរយក្នុងឆ្នាំ២០២១ ដោយសាងើបឡើងវិញនៃអនុវិស័យចិញ្ចឹមសត្វ និងនេសាទ។

ជាមួយគ្នានេះដែរ អនុវស័យដំណាំ ក៏ត្រូវបានរំពឹងថាបានកំណើន ០,៨ភាគរយ និង១,៨ភាគរយ ពីព្រោះតែកំណើនល្អប្រសើរនៃផលិតផលកម្មកៅស៊ូ, ដំណាំរួមផ្សំ និងដំណាំឧស្សាហកម្ម ខណៈដែលផលិតកម្មស្រូវបន្តកំណើនទាប បើទោះបីងើបឡើងវិញបន្តិចធៀបនឹងឆ្នាំ២០១៩ ដែលបណ្ដាលមកពីភាពមានកម្រិតនៃការព្រីកផ្ទៃដីដាដុះ, កំណើនផលិតទាប និងឥទ្ធិពលអវិជ្ជមាននៃការប្រែប្រួលអាកាសធាតុ។

ផលិតកម្មដំណាំរួមផ្សំ និងដំណាំឧស្សាហកម្ម ដូចជា ដំឡូងមី, ​ស្វយចន្ទី, ស្វាយ, ចេក, ពោត និងបន្លែជាដើមត្រូវបានរំពឹងថានឹងបន្តកំណើនល្អ ដែលនឹងត្រូវបានជំរុញដោយការអនុវត្តវិធានការគោលនយោបាយរបស់រដ្ឋាភិបាល ក្នុងការជំរុញផលិតកម្មក្នុងស្រុក, ការកើនឡើងនៃវិនោយោគក្នុងស្រុក និងបរទេសលើការកែច្នៃ ផលិតកម្មកសិកម្ម និងការរំពឹងទុកនូវការកើនឡើងនៃការនាំចេញលិតផលកសិកម្មទៅកាន់ទីផ្សារ ចិន, ហុងកុង, កូរ៉ខាងត្បូង និងប្រទេសមួយចំនួនទៀតក្នុងតំបន់អាស៊ាន។

នៅក្នុងសេចក្ដីព្រាងបានបញ្ជាក់ «ទោះបីយ៉ាងនេះក្ដី វិស័យកសិកម្មនៅជួបបញ្ហាប្រឈមជាលក្ខណៈរចនាសម្ព័ន្ធ ដូចជាកំណើនផលិផលទាប ទាំងផលិតភាពទាប និងផលិតភាពដី, ភាពនៅទន់ខ្សោយនៃការធ្វើពាណិជ្ជូបនីយកម្ម និងពិពិធកម្មកសិកម្ម, កង្វះការកែច្នៃផលិតកសិកម្មឱ្យអស់ពីសក្តានុពល ដើម្បីបង្កើនតម្លៃបន្ថែមក្នុងសេដ្ឋកិច្ច, ភាពមានកម្រិតភាពនៃសម្របសម្រួលស្ថាប័ន និងការធ្វើសុខដុមនីយកម្មគម្រោងនានា ទាំងក្នុងកម្រិតនៃការធ្វើផែនការសកម្មភាព និងថវិកា និងកម្រិតការអនុវត្ត»។

មិនមែនមានតែវិស័យកសិកម្មនោះទេ វិស័យឧស្សាហកម្ម ត្រូវបានប៉ាន់ស្មានថានឹងមានកំណើនអវិជ្ជមាន ២,២ភាគរយ ក្នុងឆ្នាំ២០២០ ដោយសារការការធ្លាក់ចុះគួរឱ្យកត់សម្គាល់នៃវិស័យកាត់ដេរ និងសំណង់ ខណៈដែលអនុវិស័យកម្មន្តសាលមិនមែនកាត់ដេរបានរំពឹងថានឹងនៅបន្តកំណើនខ្ពស់។ ក្នុងឆ្នាំ២០២១ វិស័យនេះត្រូវាបានព្យាករថានឹងងើបឡើងវិញក្នុងអត្រា ៤,១ភាគរយ ដោយសារការកើនឡើងវិញក្នុងកម្រិតទាបនៃអនុវិស័យកាត់ដេរ និងអនុវិស័យសំណង់ ខណៈអនុវស័យកម្មន្តសាលមិនមែនកាត់ដេរនៅបន្តកំណើនល្អប្រសើរ។

ក្នុងនោះ អនុវស័យកាត់ដេរ ត្រូវបានប៉ាន់ស្មានថានឹងមានកំណើនអវិជ្ជមាន ៦,៧ភាគរយ ក្នុងឆ្នាំ២០២០ ប៉ុន្តែត្រូវបានរំពឹងថានឹងងើបឡើងមកវិញក្នុងអត្រាទាប ១,៦ភាគរយក្នុងឆ្នាំ២០២១។ បើតាមសេចក្ដីព្រាង បញ្ជាក់ថា «កំណើនអវិជ្ជមាននៃអនុវិស័យកាត់ដេរក្នុងឆ្នាំ២០២០នេះ ឆ្លុះបញ្ចាំងពីការធ្លាក់ចុះយ៉ាងគំហុកនៃតម្រូវការខាងក្រៅ ដោយសារផលប៉ះពាល់ធ្ងន់ធ្ងរការរីករាលដាលជំងឺកូវីដ-១៩។ ជាពិសេស លើប្រទេសដែលជាទីផ្សារនាំចេញសំខាន់ៗរបស់កម្ពុជា ដូចជាអាមេរិក និងសហភាពអឺរ៉ុប រហូតបណ្ដាលឱ្យមានការលុបចោលការបញ្ជាទិញចាប់ពីខែមេសា ដល់ខែមិថុនា ឆ្នាំ២០២០»។

នៅក្នុងសេចក្ដីព្រាងច្បាប់របស់ក្រសួងសេដ្ឋកិច្ច បានលើកទឡ្ហីករណ៍ថា ក្នុងឆ្នាំ២០២១ អនុវស័យនេះ នឹងត្រូវាបានរំពឹងថានឹងកើនឡើងវិញក្នុងអត្រា ១,៦ភាគរយ ដោយសារការរំពឹងទុកការងើបឡើងវិញយឺតនៃតម្រូវការខាងក្រៅ។ ជាមួយគ្នានេះ អនុវស័យនេះ ក៏អាចប្រឈមនឹងការប្រគួរប្រជែងកាន់តែខ្លាំងពីការដណ្ដើមយកទីផ្សារដែលនឹងងើបឡើងវិញ បន្ទាប់ពិវិបត្តិនេះត្រូវបានគ្រប់គ្រងរួមទាំងផលប៉ះពាល់ដែលបណ្ដាលមកពីដកប្រព័ន្ធអនុគ្រោះ EBA លើមុខទំនិញមួយចំនួន, ការចូលចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាម និងសហភាពអឺរ៉ុប ព្រមជាមួយកំណើនទាបនៃផលិតភាពពលកម្ម។

ជាការឆ្លើយតប រដ្ឋាភិបាលនឹងបន្តបង្កើតផលិតភាព បញ្ចុះថ្លៃអគ្គិសនី, ដឹកជញ្ជូន និងឡីជីស្ទីក ព្រមទាំងលើកម្ពស់កិច្ចសម្របសម្រួលពាណិជ្ជកម្មបន្ថែមទៀត ដើម្បីពង្រីកប្រគួតប្រជែងរបស់កម្ពុជាឱ្យកាន់តែប្រសើរ៕

ដោយ៖ឌីណា