Register Already an agent ? Login

ឆមាសទី១ឆ្នាំ២០២០ ទុនវិនិយោគក្នុងវិស័យសំណង់នៅ កម្ពុជា គិតជាទឹកប្រាក់ជិត ៤ពាន់លានដុល្លារ ដែលមានជាង ២ពាន់គម្រោង

ភ្នំពេញ៖ រយៈពេល ៦ខែដើមឆ្នាំ២០២០ វិស័យសំណង់នៅកម្ពុជាមានគម្រោងប្រមាណ ២៥២២ ដែលលាតសន្ធឹបនៅលើផ្ទៃដីជាង ៨,៦លានម៉ែត្រការ៉េ គិតជាទឹកប្រាក់ក្នុងទុនវិនិយោគ ៣៨៤២លានដុល្លារ។ បើតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី។

ក្រសួងរៀបចំដែនដីបានបញ្ជាក់ថា បើធៀបទៅនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០១៩ មានគម្រោងចំនួន ២ ០៤៧ ប៉ុណ្ណោះដែលបានសាងសង់លើផ្ទៃក្រឡាប្រមាណ ៣,៧លានម៉ែត្រការ៉េ ហើយតាមការប៉ាន់ស្មានក្នុងទុនវិនិយោគ ៣៣៩២លានដុល្លារ ដូច្នេះ សំណង់ឆ្នាំ២០២០មានការកើនឡើងជិត ១៤ភាគរយ។

ក្រសួងរៀបចំដែនដី បានបន្តថា ក្រសួងបានចេញចេញលិខិតអនុញ្ញាតចំនួន ២០៧គម្រោង មានផ្ទៃក្រឡាសំណង់ ជាង ៦លានម៉ែត្រការ៉េ ដែលមានតម្លៃទុនវិនិយោគប្រមាណ ៣០៦៧លានដុល្លារអាមេរិក។ បើធៀបទៅនឹងរយៈពេលដូចគ្នា ឆ្នាំ២០១៩ មានចំនួន ១៥៤គម្រោង លើផ្ទៃក្រឡាសំណង់សរុបប្រមាណ ៦,៣លានម៉ែត្រការ៉េ មានតម្លៃទុនវិនិយោគប្រមាណ ៣០៧៤លានដុល្លារ។

នៅក្នុងរបាយការណ៍ក្រសួងបានបន្ថែមទៀតថា សមត្ថកិច្ចរដ្ឋបាល-រាជធានីខេត្ត មានចំនួនសរុប ២៣១៥គម្រោង មានផ្ទៃក្រឡាសំណង់ ២,២លានម៉ែក្រការ៉េ មានតម្លៃទុនវិនិយោគ ៧៧៤លានដុល្លារ។ បើធៀបទៅនឹងរយៈពេលដូចគ្នា ឆ្នាំ២០១៩ មានចំនួន ១៨៩៣គម្រោង មានផ្ទៃក្រឡាសំណង់ចំនួនជាង ១លានម៉ែត្រការ៉េ មានតម្លៃទុនវិនិយោគ ៣១៨លានដុល្លារ ដូច្នេះ ឆ្នាំ២០២០ កើនឡើងប្រមាណ ១៤៣,២៨ភាគរយ៕

ដោយ៖ឌីណា