Register Already an agent ? Login

កំណើតសេដ្ឋកិច្ចកម្ពុជា តាមការប៉ាន់ស្មានអាចនឹងធ្លាក់ចុះប្រមាណ ១,៩% នៅឆ្នាំ២០២០ ដោយវិបត្តិកូវីដ-១៩

ភ្នំពេញ៖ បច្ចុប្បន្ន ជំងឺកូវីដ-១៩ បាននឹងកំពុងបន្តរីករាលដាលនៅទូទាំងសកលលោក និងបានធ្វើឱ្យប៉ះពាល់ជាអវិជ្ជមានដល់សេដ្ឋកិច្ច សង្គម និងជីវភាបរស់នៅរបស់ប្រជាពលរដ្ឋ។ សេដ្ឋកិច្ចកម្ពុជា ក៏នឹងមានផលប៉ះពាល់ពីវិបត្តិនៃជំងឺនេះដែរ តាមការប៉ាន់ស្នានជាបឋមគឹំកំណើនសេដ្ឋកម្ពុជា អាចនឹងធ្លាក់ចុះជាអវិជ្ជមានប្រមាណ ១,៩ភាគរយ ឆ្នាំ២០២០នេះ។ បើតាមការបញ្ជាក់ នៅក្នុងសារាចរណែនាំរបស់ក្រសួងកសិកម្មស្ដីពី «ការបង្កើនយុទ្ធសាស្រ្តការជំរុញផលិតកម្មកសិកម្ម»។

នៅក្នុងសារាចរចេញថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០ បានបន្តថា ជាមួយនឹងការខិតខំស្ដារឡើងវិញនូវវិស័យបម្រើឱ្យសេដ្ឋកិច្ចពីរផ្សេងៗទៀត វិស័យកសិកម្មពិតជាត្រូវឈរនៅក្នុងអទិភាពមួយខ្ពស់ ដើម្បីឆ្លើយតបទៅនឹងបញ្ហានេះ ពិសេសពាក់ព័ន្ធនឹងការបង្កើនផលិតកម្មស្បៀងអហារ អង្ករ ត្រីសាច់ ឱ្យបានគ្រប់គ្រាន់ និងនាំទៅកាន់ទីផ្សារអន្តរជាតិ។

ផ្អែកលើកត្តាសត្យានុម័ត និងអត្តនោម័តជាតឡ្ហីករណ៍ ហើយនិងអនុវត្តតាមប្រសាសន៍ របស់ សម្ដេច នាយរដ្ឋមន្រ្តី ហ៊ុន សែន លើវិធានការត្រៀមបម្រុងស្បៀងអាហារសម្រាប់ប្រជាពលរដ្ឋ ក្នុងស្ថានស្ថានភាពបែបេនេះ ក្រសួងកសិកម្ម បានណែនៃមន្រ្តីក្រោមឱវាទ ជានាយកកម្មវិធី ឬគម្រោងនានា ប្រធានអង្គភាពពាក់ព័ន្ធអនុវត្តជាបន្ទាន់នូវវិធានចាំបាច់មួយចំនួនន្ថែមទៀត។ បើតាមសារាចរក្រសួងដដែល។

សារាចរបានណែនាំបន្តថា រៀបចំយុទ្ធនាការជាទ្រង់ទ្រាយធំប្រកបដោយសិទ្ធភាព ក្នុងការបមផុសប្រជាកសិករនៅតាមមូលដ្ឋាន ដែលមានសក្ដានុពលផលិកម្មកសិកម្ម ឱ្យដាំដុះស្បៀងអាហារ ចិញ្ចឹមសត្វ និងវារីវប្បកម្មស្របតាមវិធានការបច្ចេកទែសទំនើប។ ជាមួយគ្នានេះ បង្កើនសន្ទុះនៃការអនុវត្តផែបការសកម្មភាពចាំបាច់ក្នុងស្ថានភាពបន្ទាន់ជាការឆ្លើយតប ដើម្បីបង្កើនផលិតភាពប្រកបដោយគុណភាព និងសុវត្តិភាព សំដៅរួមចំណែកបង្កើននូវឱកាសការងារនិងប្រាក់ចំណូលដល់ប្រជាពលរដ្ឋនៅជនបទ ក៏ដូចជាពលករដែលទបត្រឡប់ពីបរទេសវិញ។

នៅទីបញ្ចប់ក្នុងសេចក្ដីណែនាំរបស់ក្រសួង បានបញ្ជាក់ថា គ្រប់អង្គភាព និងមន្ទីរកសិកម្ម រាជធានី-ខេត្ត ត្រូវប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពខ្ពស់នូវធនធានដែលទទួលបានពីរដ្ឋាភិបាល និងដៃគូអភិវឌ្ឍនានា ក្នុងការបង្កើតយុទ្ធនាការជំរុញផលិតកម្មដំណាំ ការចិញ្ចឹមសត្វ និងវារីវប្ប។

ជាមួយគ្នានេះ ត្រូវពិនិត្យខ្ពង់ថវិកាដែលត្រូវយកមកអនុវត្តសកម្មភាពឆ្លើយតបជាបន្ទាន់ ពន្លឿនការអនុវត្តកម្មវិធី គម្រោងអភិវឌ្ឍន៍ សកម្មភាពទូទាត់ថិកាឱ្យទាន់ពេលវេលា ព្រមទាំងធ្វើវិភាជន៍ថវិកាឱ្យចំគោលដៅ ដើម្បីមានលទ្ធភាពពេញលេញក្នុងការអនុវត្តការងារដែលកំពុងចាំនាច់៕

ដោយ៖ឌីណា