Register Already an agent ? Login

ខេត្តបាត់ដំបង ការដាំដុះស្រូវបានចំនួន ២៦ ១៣២ហិកតា ស្មើនឹង៤៩.៦១ភាគរយ នៃផែនការ ៥៧ ៩០០ហិកតា

ភ្នំពេញ៖ គិតមកទល់ថ្ងៃ២៣ ខែមិថុនា ឆ្នាំ២០២០ ខេត្តបាត់ដំបង សម្រេចបានការដាំដុះស្រូវបានចំនួន ២៦ ១៣២ហិកតា ស្មើនឹង៤៩.៦១ភាគរយ នៃផែនការ ៥៧ ៩០០ហិកតា ក្នុងនោះស្រូវស្រាលអនុវត្តបាន ១៧ ៥៤៤ហិកតា, ស្រូវកណ្តាលអនុវត្ត ១ ៤៦៨ហិកាត និងស្រូវធ្ងន់អនុវត្ត ៧ ១២០ហិកតា។ បើតាមទំព័រហ្វេសប៊ុក រដ្ឋមន្រ្តីក្រសួងកសិកម្ម លោក វេង សាខុន។

លោក រដ្ឋមន្រ្តីបានបន្តថា តាមរយៈនៃការចុះវាយតម្លៃរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ឆ្នាំនេះដំណាំស្រូវមានសភាពលូតលាស់បានល្អប្រសើរ បើទោះមានទឹកតាមស្រែដោយកន្លែងយ៉ាងណាក៏ដោយ ហើយកសិករកំពុងមមាញឹកបាចជីបំប៉ន បាញ់ថ្នាំកំចាត់ស្មៅ និងជំងឺលើដំណាំស្រូវរបស់ពួកគាត់។ ដោយឡែកការដាំដុះដំណាំបន្លែ សម្រេចបាន ៨៥ហិកតា៕

ដោយ៖ឌីណា