Register Already an agent ? Login

ក្រសួងដឹកជញ្ជូន ចាប់រថយន្តដឹកលើសទម្ងន់ ២៧៦គ្រឿង និងពិន័យជាង ៤រយលានរៀល ក្នុងខែឧសភា

ភ្នំពេញ៖ លេខាធិការដ្ឋានរបស់គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ចាប់បានរថយន្តដឹកទំនិញលើសទម្ងន់កម្រិតកំណត់ចំនួន ២៧៦គ្រឿង និងពិន័យបានថវិកាសរុបចំនួន ៤៣៦ ៧៥០ ០០០រៀល។ បើតាមទំព័ហ្វេសប៊ុកក្រសួងដឹកជញ្ជូន។

ក្រសួងបានបន្តថា តាមរបាយការណ៍ ចំនួនរថយន្ត ដែលចាប់បានមានការថយចុះចំនួន ១២គ្រឿង បើប្រៀបធៀបទៅនឹងតួលេខខែមេសា ឆ្នាំ២០២០ ដែលមានចំនួន ២៩៨គ្រឿង។

ក្រសួងបានបន្ថែមថា ក្នុងចំណោមរថយន្ត ដែលចាប់បាននោះគិតចំនួនជាភាគរយមានដូចជា លើសពី ៥ភាគរយ-១០ភាគរយ មានចំនួន ៣គ្រឿង, លើសពី ១០ភាគរយ-២០ភាគរយ មានចំនួន ១៩៨គ្រឿង និងលើសពី ២០ភាគរយ មានចំនួន ៧៥គ្រឿង៕

ដោយ៖ឌីណា