Register Already an agent ? Login

រដ្ឋាភិបាលគ្រោងកញ្ចប់ថវិកា ៤៥១ប៊ីលានរៀល ក្នុង«គម្រោងសាច់ប្រាក់ពលកម្មជំហានទី២ ឆ្នាំ២០២០-២០២៣»

ភ្នំពេញ៖ រាជរដ្ឋាភិបាលបានសម្រេចដាក់ឱ្យអនុវត្ត «គម្រោងសាច់ប្រាក់ពលកម្មជំហានទី២ សម្រាប់ឆ្នាំ២០២០-២០២៣» ដោយបន្ថែមការងារស្ដារ និងអភិរក្សធនធានធម្មជាតិ រួមមាន បឹងបួរ អាងស្តុបទឹក និងស្រះស្រោចស្រពដំណាំកសិកម្ម ព្រមទាំងពង្រីកវិសាលភាពគ្របដណ្ដប់លើខេត្តចំនួន ១៨។ បើតាមសេចក្ដីប្រកាសព័ត៌មាន ក្រសួងពាណិជ្ជកម្ម។

នៅក្នុងសេចក្ដីប្រកាសក្រសួង ស្ដីពីកាចុះពិនិត្យ និងបើកកាដ្ឋានសាងសង់ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ក្រោមក្រមខណ្ឌគម្រោង សាច់ប្រាក់ពលកម្មសម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទ និងការគាំទ្រកសិករ កាលពីថ្ងៃទី១១ ខែមិថុនា នេះ បានបន្តថា គម្រោងជំហានទី២ នឹងបូកបន្ថែមខេត្តថ្មីចំនួន ៦ទៀត រួមមាន៖ ខេត្តព្រះវិហារ ត្បូងឃ្មុំ ក្រចេះ ស្ទឺងត្រែង កំពង់ចាម និងខេត្តកំពង់ពត។ ចំពោះ គម្រោងជំហានទី១ មាន ១២ខេត្ត ខេត្តកំពង់ឆ្នាំង, កំពង់ធំ, កំពង់ស្ពឺ, តាកែវ, ពោធិ៍សាត់, ព្រៃវេង, សៀមរាប, ស្វាយរៀង, ឧត្តរមានជ័យ, កណ្ដាល និងបន្ទាយមានជ័យ។

ក្រសួងបានបន្តថា បន្ថែមលើ ពេលថ្មីៗនេះ រដ្ឋាភិបាលបានសម្រេចឱ្យអនុវត្តវធានការជុំទី៤ ដើម្បីគ្រប់គ្រងផលប៉ះពាល់លើវិស័យសមខាន់ៗនៃសេដ្ឋកិច្ចនៅក្នុងបរិការណ៍វិបត្តិ និងការស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្រោយវិបត្តិជំងឺកូវីដ-១៩ ដោយក្នុងនោះវិធានការ សម្ដេច នាយករដ្ឋមន្រ្តី ហ៊ុន សែន បានសម្រេចបង្កើនថវិកាសម្រាប់អនុវត្តគម្រោងសាច់ប្រាក់ពលកម្មឆ្នាំ២០២០ ពី១៥០ប៊ីលានរៀល ទៅ៤១០ប៊ីលានរៀល។

«តាមផែនការថ្មីៗនេះ នៅឆ្នាំ២០២០ គម្រោងទី២ មានសមត្ថភាពស្រូបយកពលដែលបាត់បង់រយៈពេលខ្លីបានចំនួន ៨៩០,០០០នាក់។ កសាងផ្លូវលំបានចំនួន ២,២៥៥គីឡូម៉ែត្រ និងប្រឡាយជើងក្អែបបានចំនួន ២,៣៨៤គីឡម៉ែត្រ។ ជាមួយគ្នានេះ បានតភ្ចាប់បណ្ដាញងគ្គិសនីបូមទឹកកសិកម្មចំនួន ៤៥។ ក្នុងនោះប្រជាជនទទួលផលពិហេដ្ឋារចនាសម្ព័ន្ធមានចំនួន ៩៥៧,០០០គ្រួសារ»។ តាមការបញ្ជាក់របស់ក្រសួងពាណិជ្ជកម្ម។

នៅក្នុងសេចក្ដីប្រកាសបានបន្ថែម លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ថា គម្រោងកម្មវិធីសាច់ប្រាក់ ដែលត្រូវបាននិងកំពុងអវត្ត ក្រោមការគិតគូរផ្ទាល់ពី សម្ដេច ហ៊ុន សែន ពិជាមានសារៈសំខាន់ណាស់សម្រាប់សេដ្ឋកិច្ច-សង្គមបច្ចុប្បន្នរបស់កម្ពុជា។ លោក ថា ពិសេស ក្នុងបរិការណ៍ដែលពិភពលោកទាំងមូល កំពុងស្ថិតក្នុងវិបត្តិជំងឺកូវិដ-១៩។

លោក រដ្ឋមន្រ្តីបានបន្តថា គម្រោងនេះ មិនត្រឹមតែជាជំនួយអន្តរាគមន៍សង្គម ដេលនឹងជួយបង្កើតការងាររយៈពេលខ្លីប៉ុណ្ណោះទេ តែសម្រាប់ប្រជាចនក្រីក្រតាមមូលដ្ឋានស្រូបយកពលកម្មដែលបាត់បងការងារពីរោងចក្រ-សហគ្រាស និងបានវិលត្រឡប់ពិប្រទេសមកស្រុកកំណើតវិញ ដូចជាជួយបង្កើតសមិទ្ធិផលសេដ្ឋកិច្ច-សង្គម ជាហេដ្ឋារចនាសម្ព័ន្ធ ផ្លូវលំ ប្រឡាយធារាសាស្រ្តនៅតាមមូលដ្ឋាន ក្នុងការទ្រទ្រង់ និងលើកកម្ពស់សេដ្ឋកិច្ចផ្ទាល់តែម្ដង។

លោក បានបញ្ជាកបន្ត «គម្រោងនេះ នឹងរួមចំណែកដល់ការអនុវត្តគោលនយោបាយពង្រឹងភាពប្រគួតប្រជែង និងការធ្វើពិពិធកម្មសេដ្ឋកិច្ច ដើម្បីធានាចីរភាព កំណើនសេដ្ឋកិច្ចជាតិ»។

គួររម្លឹកថា ជំហានទី១ ដែលបានអនុវត្តរយៈពេល ៣ឆ្នាំ ២០១៧-២០១៩ ដោយចំណាយថវិកាសរុប ចំនួន ២១៥,៤ប៊ីលានរៀល សម្រាប់វិសាលភាពខេត្តទាំង ១២ខាងលើ ទទួលបានជោគជ័យ ដែលគិតមកដល់ពេលនេះ គម្រោងកសាងផ្លូវលំជនបទបានប្រវែងប្រមាណ ៦៨៨គីឡូម៉ែត្រ ស្ដារ ស្ដារនិងកសាងប្រឡាយជីកក្អែកសម្រាប់បង្ហូរទឹកឱ្យចូលស្រេកសិករ តាមក្មវិធីសាច់ប្រាក់ពលកម្មសរុបប្រវែង ១១៤០គីឡូម៉ែត្រ។ អ្នកទទួលផលសរុបពីគម្រោងមានចំនួនប្រមាណ ៩៣៧,៣៣៥នាក់ ក្នុងនោះប្រជាលរដ្ឋដែលបានចូលរួមអនុវត្តកម្មវិធីសាច់ប្រាក់ពលកម្មមានចំនួនប្រមាណ ២៥៤,១២៩នាក់ ដោយម្នាក់ៗទទួលបានសាច់ប្រាក់ពលកម្មចន្លោះពី៣០ម៉ឺន ទៅ១លានរៀល៕

ដោយ៖ឌីណា