Register Already an agent ? Login

សប្ដាហ៍ទី១នៃខែមិថុនា ភ្ញៀវក្នុងស្រុកជាង ១៥ម៉ឺននាក់ចេញដើរទស្សនាកម្សាន្តទូទាំងប្រទេស

ភ្នំពេញ៖ ក្នុងសប្ដាហ៍ទី១ នៃខែមិថុនា ឆ្នាំ២០២០នេះ ភ្ញៀវទេសចរក្នុងស្រុកចំនួន ១៥៧,៩៤២ នាក់បានចេញដើរទស្សនាកម្សាន្តនៅតាមរមណីយដ្ឋានទេសចរណ៍ សហគមន៍ទេសចរណ៍-អេកូទេសចរណ៍នៅទូទាំងប្រទេស ក្នុងកំណើន ២៤.២០ភាគរយ ធៀបនឹងសប្តាហ៍មុន។ បើតាមទំព័ហ្វេសប៊ុកក្រសួងទេចរណ៍។

ក្រសួងបានបន្តថា ក្នុងចំណោមភ្ញៀវទេសចរក្នុងស្រុកទាំងនេះ ភ្ញៀវជាតិមានចំនួន ១៥៤,២៨៦ នាក់ កើនឡើង ២៤.០៧ភាគរយ ចំណែកភ្ញៀវបរទេសក្នុងប្រទេសវិញមានចំនួន ៣,៦៥៦ នាក់ កើនឡើង ៣០.៤៣ភាគរយ។

ជាការកត់សម្គាល់ ក្នុងសប្តាហ៍កន្លងមកនេះភ្ញៀវទេសចរផ្ទៃក្នុងបានហក់ឡើងខ្ពស់ជាងសប្តាហ៍មុនៗ ពិសេសខេត្តតំបន់ឆ្នេរ នៅតែជាគោលដៅទេសចរណ៍យ៉ាងសំខាន់ ដែលបានទាក់ទាញភ្ញៀវទេសចរផ្ទៃក្នុងច្រើន (ជាង ៥០ភាគរយ នៃទេសចរផ្ទៃក្នុងសរុប)។ បើតាមក្រសួងដដែល។

ខេត្តបាត់ដំបងឃើញថាកើនឡើងជាង ១៣ភាគរយ នៃភ្ញៀវទេសចរផ្ទៃក្នុងសរុប។ ខេត្តសៀមរាបបានបង្ហាញសញ្ញានៃការងើបឡើងខ្លះ បើទោះបីជាចំនួនភ្ញៀវទេសចរនៅមិនទាន់មានចំនួនច្រើនវិញនៅឡើយ ខណៈដែលសណ្ឋាគារ និងផ្ទះសំណាក់មួយចំនួនបានបើកដំណើរការអាជីវកម្មឡើងវិញ។ បើតាមការបន្ថែមរបស់ក្រសួងទសចរណ៍ បញ្ជា្កក់ ភ្ញៀវទេសចរជាតិយ៉ាងច្រើនគួរសមបានទៅកម្សាន្តនៅតំបន់អង្គរ ពិសេសជាលក្ខណៈក្រុមគ្រួសារ និងការជិះកង់កម្សាន្តជាក្រុមៗ៕

ដោយឌីណា