Register Already an agent ? Login

មន្រ្តីជំនាញចាប់បាន គ្រឿងក្នុងជ្រូកចម្រុះចំនួន ៥៤០គីឡូក្រាម នៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ

ភ្នំពេញ៖ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានឃាត់រថយន្តមួយគ្រឿង ដឹកជញ្ជូនគ្រឿងក្នុងជ្រូកចម្រុះចំនួន ៥៤០គីឡូក្រាម គ្មានច្បាប់អនុញ្ញាត និងដឹកជញ្ជូនគ្មានលក្ខណៈបច្ចេកទេស ស្ថិតនៅចំណុចខាងកើតស្ពានទឹកថ្លា ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ បើតាមការឱ្យដឹងពី ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យនៅថ្ងៃទី១៥ ខែមិថុនា ២០២០។

មន្រ្តីស្នងការខេត្តបានបន្តថា លោក ចាប សុផាឬទ្ធិ ស្នងការរង ផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច​ បានដឹកនាំកម្លាំងជំនាញ ឃាត់រថយន្តដែលដឹកគ្រឿងក្នុងជ្រូកចម្រុះចជាង ៥០០គីឡូក្រាម ស្ថិតក្នុងទីតាំងខាងលើ។

បច្ចុប្បន្នគ្រឿងក្នុងជ្រូកចម្រុះទាំងនោះត្រូវបានកម្លាំងជំនាញនៃការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយមន្ត្រីផលិតកម្ម និងបសុព្យាបាលខេត្ត ធ្វើការដុតកម្ទេចចោល។ តាមការបន្តរបស់ដដែលមន្រ្តី បានបន្ថែមថា គ្រឿងក្នុងជ្រូកទាំងនោះ អាចធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកបរិភោគ ប្រសិនមិនឃាត់ឱ្យទាន់ពេលវេលាតេនោះ៕

ដោយ៖ឌីណា