ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន បានផ្ដល់ជំនួយសង្គ្រោះបន្ទាន់ដល់ កម្ពុជា ដែលរួមមានគ្រឿងបរិក្ខាវេជ្ជសាស្រ្ត និងជំនួយបច្ចេកទេសគិតជាទឹកប្រាក់ចំនួន ៦,៣២០,១៦៧ដុល្លារអាមេរិក តាមរយៈការិយាល័យអង្គការសហប្រជាជាតិសម្រាប់សេវាកម្មគម្រោង (UNOPS)។ បើតាមសេចក្ដក្រកាសបព័ត៌មានក្រសួងការរទេសកម្ពុជា។
នៅក្នុងសេចក្ដីប្រកាសបានបន្តថា ការផ្ដល់ចំនួយខាងលើ ដើម្បីចូលរួមចណែកដល់កិច្ចខិតខំប្រឹងប្រែងអន្តរជាតិ ក្នុងការដោះស្រាយបញ្ហារាតត្បាតនៃជំងឺកូវីដ-១៩ និងជាពិសេស ទប់ស្កាត់ការរីករាលដាលជំងឺនេះនៅកម្ពុជា។
នៅក្នុងសេចក្ដីប្រកាសដដែល រដ្ឋាភិបាលកម្ពុជា បានថ្លែងថា ដោយទទួលស្គាល់បីសមាជិកគាំទ្ររបស់រដ្ឋាភិបាលជប៉ុន ក្នុងអំឡុងពេល និងកាលៈទេសៈលំបាកមិនធ្លាប់មាននេះ រដ្ឋាភិបាលកម្ពុជា សូមប្ដេជ្ញាប្រើប្រាស់ជំនួយសង្ក្រោះបន្ទាន់នេះ ដើម្បីដោះស្រាយប្រកបដោយប្រសិទ្ធភាព នូគ្រោះមហន្តរាយសុខភាពសកលបណ្ដាលមកពីវិបត្តិជំងឺនេះ និងស្ដារឡើងវិញចំពោះផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចព្រមព្រទាំងធានាបាននូវសុខុមាលភាពប្រជាជន៕
ដោយ៖ឌីណា