ភ្នំពេញ៖ យោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានកសិកម្ម បានឱ្យដឹងថា នៅឆ្នាំ២០១៩ ការនាំចេញកសិផលស្វាយផ្លូវការតាមច្រកចេញចូលតែមួយ មានចំនួន ៦១,៨១០.៦០តោន ដែលស្មើនឹងទឹកប្រាក់ប្រមាណ ៤៤,៥៧០
,២៦៨.០០ដុល្លារ។
ទិន្នន័យរបស់អគ្គនាយកដ្ឋានកសិកម្មបានឱ្យដឹងបន្តថា ការនាំចេញមាន ផ្លែស្វាយស្រស់មានចំនួន ៨៥,១៦២.១៧តោន តម្លៃរាយប៉ាន់ស្មានជាមធ្យម ៥៥០ដុល្លារក្នុង១តោន។ ដំណាំស្វាយចំនួន ២,៧១២.១៦តោន ៤,៥០០ដុល្លារក្នុង១តោន។ ទឹកស៊ីរ៉ូស្វាយចំនួន ៩២៨.០០តោន ៤០០ដុល្លារក្នុង១តោន និងស្វាយជ្រក់ចំនួន ៨.៦០តោន ៦០០ដុល្លារក្នុង១តោន។
នាយដ្ឋាននេះបានបន្ថែមថា លើសពីនេះ ក៏មានារនាំចេញផ្លែស្វាយស្រស់ក្រៅផ្លូវការទៅវៀតណាម និងថៃ ជាច្រើនម៉ឺនតោន ដែលមានតម្លរាប់លានដុល្លារផងដែរ។
តាមទំព័រហ្វេសប៊ុកផ្លូវការ សម្ដច នាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃទី៩ ខែមិនថុនា នេះ បានសរសេរដូច្នេះថា «ខ្ញុំសូមអបអរសាទរនិងកោតសរសើរចំពោះការខិតខំរបស់ក្រសួងកសិកម្មក្នុងការបើកទីផ្សារស្វាយស្រស់ កម្ពុជា ទៅកាន់ប្រទេសចិន ដែលនៅថ្ងៃទី៩ ខែ មិថុនា ឆ្នាំ២០២០ កម្ពុជានិងមិត្តចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្លូវការលើ លក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែស្វាយស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន»។
សម្ដេច បានអរគុណចំពោះលោកអគ្គរដ្ឋទូតចិន និងមន្រ្តីពាក់ព័ន្ធទាំងអស់ដែលបានចូលរួមជំរុញការងារនេះរហូតឈានដល់កិច្ចព្រមព្រៀងគ្នាជាផ្លូវការនៅថ្ងៃនេះ។ នេះជាដំណឹងល្អសម្រាប់បងប្អូនប្រជាកសិករ ម្ចាស់ចម្ការ និងពាណិជ្ជករ ដែលកំពុងវិនិយោគលើដំណាំស្វាយកំពុងមានក្តីកង្វល់ ព្រោះមានចម្ការជាច្រើនដែលមានស្វាយទុំជ្រុះចោលហើយតម្លៃស្វាយបានធ្លាក់ចុះយ៉ាងច្រើន។
សម្ដេច សនាយករដ្ឋមន្រ្តីបានបន្តថា បើតាមព័ត៌មានទទួលបាន គឺមានអាជីវករបានដាក់ពាក្យស្នើសុំចុះបញ្ជីចម្ការស្វាយ និងទីតាំងវេចខ្ចប់សម្រាប់នាំចេញផ្លែស្វាយស្រស់ទៅកាន់ប្រទេសចិនចំនួន ២០ លើផ្ទៃដី ២១,២៨៦ហិកតា។ យើងសង្ឃឹមថា ក្រោយពីអគ្គនាយកដ្ឋានកសិកម្មចុះត្រួតពិនិត្យនិងវាយតម្លៃលើចម្ការស្វាយ និងទីតាំងវេចខ្ចប់រួចហើយ គឺនឹងឈានដល់ការនាំចេញផលិតផលស្វាយខ្មែរនៅពេលឆាប់នេះមិនខាន។
តាមរយៈការនាំផ្លែស្វាយចេញទៅប្រទេសចិននឹងផ្តល់ការងារនិងប្រាក់ចំណូលកាន់តែច្រើនសម្រាប់ប្រជាពលរដ្ឋ ជាពិសេសនៅក្នុងដំណាក់កាលដែលប្រទេសយើងកំពុងប្រឈមនឹងជំងឺកូវីដ១៩។ តាមការបន្ថែមរបស់ រាជរដ្ឋាភិបាលកម្ពុជា សម្ដេច ហ៊ុន សែន បានអំពាវនាវទៅ ប្រជាកសិករ និងពាណិជ្ជករពង្រឹងបច្ចេកទេសដាំដុះឱ្យមានគុណភាពកាន់តែខ្ពស់ និងបង្កើតរោងចក្រវេចខ្ចប់ឱ្យបានត្រឹមត្រូវ ដើម្បីយើងអាចមានលទ្ធភាពកែច្នៃផ្លែស្វាយក្នុងការទទួលបានផលប្រយោជន៍កាន់តែច្រើន។ សម្ដេច បញ្ជាក់ អ្វីដែលសំខាន់បំផុតក្នុងការនាំផ្លែស្វាយកម្ពុជាទៅកាន់ប្រទេសចិន គឺត្រូវតែមានអនាម័យ និងភូតគាមអនាម័យ(SPS) ឱ្យបានល្អដែលអាចទទួលយកបាននៅក្រៅប្រទេស៕
ដោយ៖ឌីណា