Register Already an agent ? Login

ក្រុមអឺរ៉ុបគាំទ្រកម្ពុជា កំពុងកៀរគរថិវិកា ៤៤៨លានដុល្លារ ជាជំនួយឥតសំណងនិងប្រាក់កម្ចី ដល់កម្ពុជាដើម្បីស្ដារសេដ្ឋកិច្ចឡើងវិញ ដោយសាតែវិបត្តិកូវីដ-១៩

ភ្នំពេញ៖ ក្រុមអឺរ៉ុប (Team Europe) ​គាំទ្រកម្ពុជា នឹងផ្ដល់ថវិកាចំនួន ៤៤៣លានអឺរ៉ូ ស្មើនឹង ៤៨៣លានដុល្លារ ឬ១.៩៩០ប៊ីលានរៀល ដល់កម្ពុជា ដោយផ្តោតលើអាទិភាពសំខាន់ៗ៣ គឺ៖«វិស័យសុខាភិបាល, វិស័យការងារដែលជាមុខរបរប្រជាពលរដ្ឋ និងការស្ដារសេដ្ឋកិច្ច និងការបង្កើតការងារ»។ បើតាមសេចក្ដីប្រកាសព័ត៌មានសហភាពអឺរ៉ុបប្រចាំកម្ពុជាបញ្ជាក់ កំពុងតែកៀរគរថវិកាដែលជាជំនួយ និងប្រាក់កម្ចី។

Team Europe បានឱ្យដឹងថា ទឹកប្រាក់ខាងលើ ជាការបញ្ចូលគ្នានូវថវិកាវិភាជន៍ថ្មី ដែលបានវិភាជន៍តាមកម្មវិធី និងថវិកាដែលត្រូវបានបង្វែរទិសដៅ ត្រូវបានផ្ដល់តាមរយៈស្ថាប័នរាជរដ្ឋាភិបាល និងអង្គការដៃគូ ក្នុងនោះមានអង្គការសង្គមស៊ីវិលផងដែរ។

Team Europe បានបន្តថា ក្រុមនេះបានបង្កើតឡើងដោយមានកិច្ចខិតខំរួបរួមគ្នារបស់សហភាពអឺរ៉ុប ជាមួយរដ្ឋជាសមាជិករបស់ខ្លួន ស្ថាប័នហិរញ្ញវត្ថុ និងទីភ្នាក់ងារអនុវត្តនានា។ ដោយការរួមកម្លាំងជាមួយគ្នានេះ ក្រុមអឺរ៉ុបផ្ដល់ជំនួយហិរញ្ញវត្ថុ និងជំនួយបច្ចេកទេសដ៏គួរឱ្យកត់សម្គាល់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការចំពោះ ក្នុងការការពារក្រុមដែលងាយរងគ្រោះជាងគេ និងត្រៀមខ្លួនស្ដារឡើងវិញ ព្រមទាំងកាត់បន្ថយផលប៉ះពាល់សង្គមសេដ្ឋកិច្ច បានកើតឡើងដោយសារវិបត្តិជំងឺកូវីដ-១៩។

លោក ស្រី Carmen Moreno ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជាបានមានប្រសាសន៍ថា «ការរាតត្បាតជាសកលនៃវីរុសកូរ៉ូណា ទាមទារឱ្យមានកិច្ចសហប្រតិបត្តិការ និងសាមគ្គី។ ក្រុមអឺរ៉ុបរួមគ្នាឈរជាមួយកម្ពុជាក្នុងពេលវេលាដ៏សែនពិបាកនេះ។ យើងត្រូវធ្វើការងាររួមគ្នា ដើម្បីធានាឱ្យមានការស្ដារឡើងវិញប្រកបដោយចីរភាព និងរឺងមាំក៏ដូចជា ជួយកាត់បន្ថយផលប៉ះពាល់ ដែលការរាតត្បាតជាសកលនេះបង្កលើជីវិតមនុស្ស ការងារ និងជីវភាពរស់នៅរបស់ពួកគេ។ ដើម្បី សម្រេចគោលដៅនេះ យើងប្រើប្រាស់ធនធានរបស់យើងរួមគ្នា និងចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងនានា ជាមួយនឹងរដ្ឋភិបាល និងប្រជាជនកម្ពុជា ដើម្បីឆ្លើយតបចំពោះបញ្ហាប្រឈមជាសកលនេះ»។

នៅក្នុងសេចក្ដប្រកាសព័ត៌មានដដែល Team Europe បានបញ្ជាក់ ការគាំទ្ររបស់ក្រុមអឺរ៉ុប នឹងរួមចំណែកពង្រឹងវិស័យភាពសំខាន់ៗ ដែលក្នុងនោះរួមមាន វិនិយោគសាធារណៈ ដើម្បីការអភិវឌ្ឍសេដ្ឋកិច្ច ប្រសិទ្ធភាពថាមពល និងការស្ដារឡើងវិញ គិតគូពីបរិស្ថាន។ កម្មវិធី និងកម្រោងរបស់អឺរ៉ុប នឹងរួមចំណែកកសាងភាពធន់ក្នុងវិស័យឯកជន ថែមទាំងគាំទ្រការបង្កើតការងារឱ្យមានការស្ដារសេដ្ឋកិច្ចឡើងវិញឱ្យបានរឹងមាំ ក៏ដូចជាកសាងសេដ្ឋកិច្ចមួយកាន់តែមានចីរភាព បរិយាប័ន្ន និងភាពធន់ ស្របតាមរបៀបវារៈឆ្នាំ២០៣០ និងកិច្ចព្រមព្រៀងទីក្រុងប៉ារីស៕

ដោយ៖ឌីណា