បាត់ដំបង៖ របាយការណ៍មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបងនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា ផ្ទៃដីដាំដុះស្រូវរដូវវស្សា សរុបសម្រេចបានចំនួន ៨៤ ៤០២ហិកតា ស្មើនឹង ២១,១១ភាគរយ ព្រមទាំងដំណាំសាកវប្បកម្ម និងឧស្សាហកម្ម សរុបសម្រេចបានចំនួន ១៣០ ២៦២ហិកតា ស្មើនឹង ៤៧,១៨ភាគរយ។
ផ្ទៃដីដាំដុះស្រូវរដូវវស្សា ចំនួន ៨៤ ៤០២ហុកតា ស្មើនឹង ២១,១១ភាគរយ មានដូចជា ស្រូវស្រាលសរុប ៦៩ ៨៥៦ហិកតា ស្មើនឹង ៤១,២៩ភាគរយ, ស្រូវកណ្តាលសរុប ៤ ០៥៥ហិកតា ស្មើនឹង ៤,០៣ភាគរយ, ស្រូវធ្ងន់សរុប ៨ ៤៩៣ហិកតា ស្មើនឹង ១៧,៣៣ភាគរយ និងស្រូវឡើងទឹកសរុប ១ ៩៩៨ហិកតា ស្មើនឹង ៤៩,៩៥ភាគរយ។
ចំពោះ ដំណាំសាកវប្បកម្ម សរុបសម្រេចបានចំនួន ១ ០៩៣ហិកតា ស្មើនឹ៥១,០៧ភាគរយ មានដូចជា ពោតស ចំនួន ២០៧ហិកតា ស្មើនឹង៩០,០០ភាគរយ, ដំឡូងជា្វចំនួន ៤៨ហិកតា ស្មើនឹង ៤០,០០ភាគរយ,ឪឡឹកចំនួន ១៦ហិកតា ស្មើនឹង ៤០,០០ភាគរយ, បន្លែសរុប ចំនួន ៨២២ហិកតា ស្មើនឹង ៥៤,៤៤ភាគរយ និងម្ទេស ចំនួន ១២៧ហិកតា ស្មើនឹង ៥២,៩២ភាគរយ។
សម្រាប់ ដំណាំឧស្សាហកម្ម សរុបសម្រេចបាន ១២៩ ១៦៩ហិកតា ស្មើនឹង ៤៧,១៥ភាគរយ មានដូចជា ពោតក្រហម ចំនួន ៣៩ ៦៧៧ហិកតា ស្មើនឹង ៣០,១០ភាគរយ, ដំឡូងមី ចំនួន ៨៨ ០៣២ហិកតា ស្មើនឹង ៨១,០៦ភាគរយ, សណ្តែកបាយ ចំនួន ៥៤៧ហិកតា ស្មើនឹង ៣,៤៩ភាគរយ, សណ្តែកដី ចំនួន ១០ហិកតា ស្មើនឹង ០,៥៤ភាគរយ និង អំពៅ ចំនួន ៦៨ហិកតា ស្មើនឹង ២៤,២៩ភាគរយ, ល្ង ចំនួន ៨៣៥ហិកតា ស្មើនឹង ៣៧,១១ភាគរយ៕
ប្រភព៖ក្រសួងកសិកម្ម
ដោយ៖ឌីណា