ត្បូងឃ្មុំ៖ ក្នុងមួយឆ្នាំៗ ខេត្តត្បូងឃ្មុំបានប្រមូលទិន្នផលចំនួនប្រមាណ ៥៦ ៧៥០តោន គិតគ្រាប់ពោតស្ងួត។ បើតាមការឱ្យដឹងពី លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម បន្តថា បច្ចុប្បន្ន ក្នុងខេត្តនេះ មានពូជពោតប្រមាណ ១០ពូជ ត្រូវបានប្រជាកសិករប្រើប្រាស់ ដែលបានផ្តល់ទិន្នផលនិងគុណភាពផ្សេងៗគ្នា និងឆ្លើយតម្រូវការរបស់ទីផ្សារដូចគ្នា។
លោក រដ្ឋមមន្រ្តីបានបន្តទៀតថា ជាទូទៅប្រជាកសិករនៅក្នងខេត្តនេះ បានដាំដុះដំណាំពោតតាមតំបន់ដីទំនាបលិចទឹកទន្លេមេគង្គ រួមមាន៖ ក្នុងស្រុកក្រូចឆ្មារ, ស្រុកត្បូងឃ្មុំ, ស្រុកមេមត់ និងស្រុកអូររាំងឪ ដែលមានផ្ទៃដីសរុបប្រមាណ ១០ ៧៩០ហិកតា។
លោក វេង សាខុន បានបន្ថែមថា ចំនួនជាង ១០ម៉ឺនហិកតា ក្នុងនោះគឺបានដាំដុះក្នុងរដូវប្រាំងចំនួន ៦ ៨៥៥ហិកតា នៅស្រុកក្រូចឆ្មារ និងស្រុកត្បូងឃ្មុំ ដែលផ្តល់ទិន្នផលជាមធ្យម ៥,៤០តោនក្នុង១ហិកតា។ សម្រាប់នៅរដូវវស្សាចំនួន ៣ ៩៣៥ហិកតា មានក្នុងស្រុកក្រូចឆ្មារ, ស្រុកត្បូងឃ្មុំ, ស្រុកមេមត់ និងស្រុកអូររាំងឪ ដែលផ្តល់ទិន្នផលជាមធ្យម ៥,១២តោនក្នុង១ហិកតា។
ខេត្តត្បូងឃ្មុំ ជាខេត្តមួយក្នុងចំណោមបណ្តាខេត្តមួយចំនួននៅតាមដងទន្លេមេគង្គ និងបាសាក់ និងបណ្តាខេត្តនៅជាប់ព្រំដែនថៃ បាននិងកំពុងចូលរួមផលិតពោតក្រហមសម្រាប់ផលិតចំណីសត្វ។ ជាការឱ្យដឹងបន្ថែមទៀតរបស់ លោក រដ្ឋមន្រ្តីក្រសួងកសិកម្ម។
ក្នុងខេត្តត្បូងឃ្មុំ ការដាំដុះដំណាំពោតរដូវប្រាំងគឺអាចប្រមូលផលនៅចន្លោះខែកុម្ភៈ ដល់ខែមេសា និងរដូវវស្សាប្រមូលផលនៅចន្លោះខែកក្កដាដល់ខែកញ្ញា។ តាមការ លោក វេង សាខុន ថា ដើម្បីការឆ្លើយតបទៅនឹងការលំបាករបស់ប្រជាកសិករ លើការសម្ងួត និងជង្រុកក្នុងការស្តុកពោតក្រោយការប្រមូលផល នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ឡសម្ងួតពោតមួយចំនួន ត្រូវបានបង្កើតឡើង នៅតាមលំនៅដ្ឋាន ជាក់ស្តែង នាពេលបច្ចុប្បន្ន មានឡសម្ងួតពោតចំនួន ៧ឡ ក្នុងខេត្តនេះ មាននៅក្នុងស្រុកក្រូចឆ្មារចំនួន ៥ឡ និងស្រុកត្បូងឃ្មុំ ចំនួន ២ឡ។
លោក បញ្ជាក់ថា ឡទាំងនោះ មានសមត្ថភាពសម្ងួតគ្រាប់ពោតពី ១ ៥០០តោន ទៅ ៣ ០០០តោន ក្នុងមួយឡក្នុងមួយឆ្នាំ។ ទោះបីឡសម្ងួតទាំងនោះ មិនទាន់មានភាពស្វ័យប្រវត្តិ តែវាបានចូលរួមចំណែកកាត់បន្ថយការលំបាករបស់កសិករ ជាពិសេសថ្លៃដើមផលិត។
យោងតាមរបាយការណ៍របស់មន្ទីរកសិកម្មខេត្តពោធិ៍សាត់ បានឱ្យដឹងថា ការងារបង្កបង្កើនផលស្រូវរដូវវស្សា គិតត្រឹម ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០ សម្រេចការសាបព្រួសបានចំនួន ៤១ ៥៤៧ហិតា ស្មើនឹង ៣៦,១៣ភាគរយ នៃផែនកា ១១៥ ០០០ហិកតា។
របាយការណ៍បានបន្តថា ក្នុងផែនការជាង ១សែនហិកតា ក្នុងនេះមានស្រូវស្រាលសម្រេចបាន ២៧ ៨២១ហិកតា, ស្រូវកណ្តាល ១០ ០៨៩ហិកតា, ស្រូវធ្ងន់ ២ ៩៦៨ហិកតា ស្រូវចម្ការរ ៣៣ហិកតាស និងស្រូវឡើងទឹកចំនួន ៦៣៦ ហិកតា៕
ដោយ៖ឌីណា