ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុនបានផ្ដល់ហិរញ្ញប្បទានឥតសំណងដែលមានទឹកប្រាក់ចំនួន ៤.៥០១លានយ៉េន (ប្រមាណ ៤១.៤លានដុល្លារអាមេរិក) ដើម្បីអនុវត្តគម្រោង ៣ នៅកម្ពុជា។ បើតាមការប្រកាសព័ត៌របស់ ក្រសួងការបរទេសកម្ពុជានៅថ្ងៃទី៤ ខែមិថុនា នេះ។
ក្រសួងបានឱ្យដឹងបន្តថា គម្រោងចំនួន ៣នោះរួមមាន៖ ១. អាហារូបករណ៍អភិវឌ្ឍធនធាមនុស្សទឹកប្រាក់ចំនួន ៣៤៨លានយ៉េន (ប្រមាណ ៣,២លានដុល្លារ)។ ទី២. ការធ្វើឱ្យប្រសើរឡើងនៃមន្ទីរពេទ្យបង្កែកខេត្តសៀមរាប ទឹកប្រាក់ចំនួន ២,១៥លានយ៉េន (ប្រមាណ ១៩,៨លានដុល្លារ)។ និងកម្មវិធីអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម តាមរយៈការផ្ដល់សម្ភារៈវេជ្ជសាស្រ្តសម្រាបើការពារ និងព្រមទាំងការឆ្លើយតបការរីករាលដាលនៃជំងឺកូវីដ-១៩ ទឹកប្រាក់ចំនួន ២.០០០លានយ៉េន (ប្រមាណ ១៨,៤០លានដុល្លារ)។
ក្រសួងការបរទេសបានបញ្ជាក់ថា ហិរញ្ញប្បទានឥតសំណង ដែលផ្ដល់ដោយរដ្ឋាភិបាលជប៉ុននេះ នឹងរួចំណែកយ៉ាងសំខាន់ដល់ការលើកកម្ពស់កិច្ចអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៃកម្ពុជា ព្រមទាំងពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
ក្រសួងបានបញ្ជាក់ទៀតថា នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ លោក ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានចុះហត្ថលេខាទទួលប្រាក់ដែលជប៉ុនបានផ្តល់ចំនួនខាងលើ ជាមួយ លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា៕
ដោយ៖ឌីណា