ភ្នំពេញ៖ យោងតាមរបាយការមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបងបានឱ្យដឹងថា ការដាំដុះដំណាំរហូតដល់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០ ផ្ទៃដីដាំដុះស្រូវសម្រេចបានចំនួន ៦៥ ៧៥១ហិកតា ស្មើនឹង ២០,៣៤ភាគរយ។ សម្រាប់ ផ្ទៃដីដំណាំសាកវប្បកម្ម និងឧស្សាហកម្មសរុបសម្រេចបានចំនួន ១១០ ០៩៩ហិកតា ស្មើនឹង ៣៩,៨៨ភាគរយ។
មន្ទីរកសិកម្ម ខេត្តបាត់ដំបង បានបន្តឱ្យដឹងថា ផ្ទៃដីដាំដុះស្រូវចំនួន ៦៥ ៧៥១ហិកតា ស្មើនឹង ២០,៣៤ភាគរយមានដូចជា៖
-ស្រូវស្រាលសរុប ៥៣ ៥២០ហិកតា ស្មើនឹង៣១,៦៣ភាគរយ, ស្រូវកណ្តាលសរុប ២ ២៤៦ហិកតា ស្មើនឹង២,២៣ភាគរយ, ស្រូវធ្ងន់សរុប ៧ ៩៨៧ហិកតា ស្មើនឹង១៦,៣០ភាគរយ, ស្រូវឡើងទឹកសរុប ១ ៩៩៨ហិកតា ស្មើនឹង៤៩,៩៥ភាគរយ។
ចំពោះដំណាំសាកវប្បកម្ម និងឧស្សាហកម្មមានចំនួន ១១០ ០៩៩ហិកតា ស្មើនឹង៣៩,៨៨ភាគរយមានដូចខាងក្រោម៖
ទី១.ដំណាំសាកវប្បកម្ម សរុបសម្រេចបានចំនួន ១ ០៥៨ហិកតា ស្មើនឹ ៤៩,៤៤ភាគរយ មានដូចជា -ពោតស សម្រេចបានចំនួន ២០៧ហិកតា ស្មើនឹង ៩០,០០ភាគរយ។ ដំឡូងជា្វ សម្រេចបានចំនួន ៤៦ហិកតា ស្មើនឹង ៣៨,៣៣ភាគរយ។ ឪឡឹកសម្រេចបានចំនួន ១៦ហិកតា ស្មើនឹង ៤០,០០ភាគរយ។ បន្លែសរុប សម្រេចបានចំនួន ៧៨៩ហិកតា ស្មើនឹង ៥២,២៥ភាគរយ។ ម្ទេស សម្រេចបានចំនួន ១១២ហិកតា ស្មើនឹង ៤៦,៦៧ភាគរយ។
ទី២.ដំណាំឧស្សាហកម្ម សរុបសម្រេចបាន ១០៩ ០៤១ហិកតា ស្មើនឹង ៣៩,៨០ភាគរយ មានដូចជា ពោតក្រហមសរុបសម្រេចបាន ៣៦ ៤៥២ហិកតា ស្មើនឹង ២៧,៦៦ភាគរយ។ ដំឡូងមីសរុបសម្រេចបាន ៧១ ៣៦២ហិកតា ស្មើនឹង ៦៥,៧១ភាគរយ។ សណ្តែកបាយ សម្រេចបានចំនួន ៥៣២ហិកតា ស្មើនឹង ៣,៤០ភាគរយ។ សណ្តែកដី សម្រេចបានចំនួន ១០ហិកតា ស្មើនឹង ០,៥៤ភាគរយ។ អំពៅ សម្រេចបានចំនួន ៦៨ហិកតា ស្មើនឹង២៤,២៩ភាគរយ។ ល្ងសម្រេចបានចំនួន ៦១៧ហិកតា ស្មើនឹង ២៧,៤២ភាគរយ៕
ប្រភព៖ក្រសួងកសិកម្ម
ដោយ៖ឌីណា