Register Already an agent ? Login

ជប៉ុនផ្ដល់ហិរញ្ញប្បទានឥតសំណង ៣២លានដុល្លារ លើគម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅក្រុងតាខ្មៅ

កណ្ដាល៖ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង លោក Yuichi SUGANO ប្រធានតំណាង JICA ប្រចាំនៅកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងសម្រាប់អនុវត្ត គម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅក្រុងតាខ្មៅ «Project for the Expansion of Water Supply System in Ta Khmau City» ដែលមានទឹកប្រាក់សរុបចំនួន ៣,៤២១ លានយ៉េន (ប្រមាណ ៣២ លានដុល្លារ)​។ បើតាម​ទំព័រ​ហ្វេសប៊ុក​ JICA Cambodia Office។

JICA បានបន្តឱ្យដឹងថា គម្រោងនេះមានគោលបំណងធ្វើឱ្យប្រសើរឡើងនូវការទទួលបានទឹកស្អាតប្រកបដោយសុវត្ថិភាពក្នុងក្រុងតាខ្មៅតាមរយៈការសាងសង់ នឹងត្រូវយកទៅចំណាយលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធចំនួន ០៤ ធំៗដូចខាងក្រោម៖

ទី១.រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតដែលមានសមត្ថភាពផលិតទឹកស្អាតបាន ៣០, ០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ។ ទី២.ស្ថានីយ៍បូមទឹកឆៅ និងបំពង់មេនាំទឹកឆៅ។ ទី៣.បរិក្ខាសម្រាប់ចែកចាយ​ទឹកស្អាត ។ ទី៤.ការបំពាក់ប្រព័ន្ធ SCADA ព្រមទាំងការផ្ទេរបច្ចេកវិទ្យាសម្រាប់ប្រតិបត្តិការ និងការថែទាំដោយប្រើបទពីសោធន៍ និងចំណេះដឹងពីប្រទេសជប៉ុន៕

ដោយ៖ឌីណា