Register Already an agent ? Login

៥ខែ ដើមឆ្នាំនេះ កម្ពុជាបាននាំចេញផលិតផលកសិកម្ម ក្រៅពីអង្ករនិងស្រូវជាង ១លានតោន

ភ្នំពេញ៖ នៅក្នុងដំណាក់កាលនៃការរីករាលដាលសកលនៃជំងឺកូវីដ-១៩ ក្នុងរយៈពេល ៥ខែ ដើម​ឆ្នាំ២០២០ កម្ពុជាបាននាំចេញផលិតផលកសិកម្មមួយចំនួន ក្រៅពីអង្ករនិងស្រូវ មានដូចជា ចំណិតដំឡូងមីក្រៀម, ម្សៅដំឡូងមី, គ្រប់ស្វាយចន្ទី, គ្រាប់ពោត, ផ្លែស្វាយស្រស់ និងម្រេចនាំចេញ សរុបចំនួន ១,៤០០,៣៨០តោន។ បើតាមគណីហ្វសប៊ុក របស់រដ្ឋមន្រ្តីក្រសួងកសិកម្ម លោក វេង សាខុន។

លោក រដ្ឋមន្រ្តីបានបន្តឱ្យដឹងថា ចំណិតដំឡូងមីក្រៀមនាំចេញបានចំនួន ៩៩៦ ២៩០តោន កើនឡើងប្រមាណ ៨៨ ២៩០តោន ស្មើនឹង ៩,៧២ភាគរយ ធៀបទៅនឹងរយៈពេល ៥ខែ ឆ្នាំ២០១៩ មានចំនួនតែ ៩០៨ ០០០តោន ប៉ុណ្ណោះ។ ម្សៅដំឡូងមីនាំចេញបានចំនួន ១០ ២៧២តោន ថយចុះប្រមាណ ៣៧១ ៤២៨តោន ស្មើនឹង -៩៧,៣០ភាគរយ ធៀបទៅនឹងរយៈពេល ៥ខែ ឆ្នាំ២០១៩ មានចំនួន ៣៨១ ៧០០តោន។

គ្រប់ស្វាយចន្ទីនាំចេញបានចំនួន ១៩០ ១៤១តោន កើនឡើងប្រមាណ ៣៨ ៥៨១តោន កើនឡើង ២៥,៤៦ភាគរយ ដែលធៀបទៅនឹងរយៈ៥ខែ ឆ្នាំ២០១៩ មានចំនួនតែ ១៥១ ៥៥០តោន។ គ្រាប់ពោតនាំចេញបានចំនួន ៣៥ ៦៣៦តោន ថយចុះប្រមាណ ១៥ ០៤៣តោន ស្មើនឹង -២៩,៦៨ភាគរយ ធៀបទៅនឹងរយៈពេល ៥ខែ ឆ្នាំ២០១៩ មានចំនួន ៥០ ៦៧៩តោន។

ផ្លែចេកស្រស់នាំចេញបានចំនួន ១២១ ៤១៥តោន កើនឡើងប្រមាណ ៧៦ ៨៩៧តោន ស្មើនឹង ១៧២,៧៣ភាគរយដែលធៀបទៅនឹងរយៈពេល ៥ខែ ឆ្នាំ២០១៩ មានចំនួនតែ ៤៤ ៥១៨តោនប៉ុណ្ណោះ។ ផ្លែស្វាយស្រស់នាំចេញបាន ចំនួន ៤៤ ០៩៩តោន កើនឡើងប្រមាណ ១៤ ៨៨៥តោន ស្មើនឹង ៥០,៩៥ភាគរយ ធៀបទៅនឹងរយៈបេល ៥ខែ ឆ្នាំ២០១៩ មានចំនួនតែ ២៩ ២១៤តោន។

ចំពោះ ម្រេចនាំចេញបានចំនួន ២ ៥២៧តោន កើនឡើងប្រមាណ ៤៦៦តោន ស្មើនឹង ២២,៦១ភាគរយ ដែលធៀបទៅនឹងរយៈពេល ៥ខែ ឆ្នាំ២០១៩ មានចំនួនតែ ២០ ០៦១តោនប៉ុណ្ណោះ៕

ដោយ៖ឌីណា