Register Already an agent ? Login

ស្ពានតភ្ជាប់ពី ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ទៅស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ សម្រេចការសាងសង់បាន ៨៧,៥ភាគរយ

ភ្នំពេញ៖ ស្ពានតភ្ជាប់ពី ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ទៅស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ សម្រេចការសាងសង់បាន ចំនួន៨៧,៥ភាគរយ គម្រោងនឹងរួចរាល់មុនកាលកំណត់ គឺក្នុងខែមីនា ឆ្នាំ២០២១ កាលកំណត់ក្នុងខែឧសភា ឆ្នាំ២០២១ ហើយស្ពានអាចតភ្ជាប់រួចរាល់នៅខែធ្នូ ឆ្នាំ២០២០ ខាងមុខនេះ។ បើតាមការឱ្យដឹងពីក្រសួងដឹកជញ្ជូន។

ក្រសួងដឹកជញ្ជូនបានបន្តថា ស្ពាននេះមានប្រវែងសរុប ១.១៣១ម៉ែត្រ និងទទឹង ១៣,៥០ម៉ែត្រ ជាប្រភេទស្ពានបេតុងសរសៃដែក។ ស្ពាននេះ ត្រូវបានបើកការដ្ឋានកាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ ក្នុងគម្រោងចំណាយថវិកាសរុប ៥៦,៩៩៨លានដុល្លារអាមេរិក ដោយប្រើប្រាស់រយៈពេលសាងសង់ចំនួន ៤២ខែ។

ស្ពានតភ្ជាប់រវាងខេត្តទាំងពីរ នឹងចូលរួមចំណែកយ៉ាងសំខាន់ ដើម្បីតភ្ជាប់ទំនាក់ទំនងការដឹកជញ្ជូន និងការធ្វើដំណើរបស់បងប្អូនប្រជាពលរដ្ឋខេត្តកំពង់ចាម និងខេត្តឃ្មុំ ដែលរស់នៅយ៉ាងច្រើនកុះករ នៅត្រើយខាងកើត និងត្រើយខាងលិចទន្លេមេគង្គ ឱ្យបានងាយស្រួល និងឆាប់រហ័ស។ បើតាមក្រសួងដដែល៕

ដោយ៖ឌីណា