Register Already an agent ? Login

ការងារបង្កបង្កើនផលស្រូវរដូវវស្សានៅទូទាំងប្រទេសជាង ៥សែនហិកតា ស្មើនឹង២០% នៃផែនការ ជាង ២លានហិកតា

ភ្នំពេញ៖ របាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម មកទល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ ការងារបង្កបង្កើនផលស្រូវរដូវវស្សា នៅទូទាំងប្រទេសសម្រេចបាន ៥១៩ ០៤៩ហិត ស្មើនឹង ២០,០៥ភាគរយ នៃផែនការចំនួន ២ ៥៨៨ ១៣០ហិកតា

របាយការណ៍បានបន្តថា ចំនួនខាងលើមាន ស្រូវស្រាលចំនួន ២៦៧ ៤៧២ហិតា ស្រូវកណ្តាលចំនួន ១២៧ ៥០៥ ហិកតា ស្រូវធ្ងន់ចំនួន ១០០ ២៦៩ហិកតា ស្រូវចម្ការចំនួន ១ ២២៨ហិតា ស្រូវឡើងទឹកចំនួន ២២ ៥៧៥ហិកតា។

ដោយឡែកដំណាំឧស្សាហកម្ម សម្រេចបាន ២៥០ ៣១៨ ហ.ត ស្មើនឹង២៨,៦០ភាគរយ នៃផែនការ ៨៧៥ ២០០ ហិកតា ក្នុងនេះមាន ពោតក្រហម ៥១ ៣០៤ ហិកតា, ដំឡូងមីចំនួន ១៧៥ ០៨៣ហិកតា, សណ្តែកបាយចំនួន ៧ ៣៥៨ហិកតា, សណ្តែកដីចំនួន ១ ៧១៤ហិកតា, សណ្តែកសៀងចំនួន ១៥៦ហិកតា និងអំពៅចំនួន ៧ ២០៨ ហិកតា។

សម្រាប់ខេត្តព្រៃវែង លទ្ធផលនៃការងារបង្កបង្កើនផលស្រូវរដូវវស្សា គិតមកត្រឹម ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ សម្រេចការសាបព្រោះបានចំនួន ៩២ ៦១៣ហិតា ស្មើនឹង ៣៧,០៥ភាគរយ នៃផែនការ ក្នុងនោះការធ្វើស្រូវស្រាលសម្រេចបាន ៤៤ ៦៧២ហិកតា, ស្រូវកណ្ដាល​ ៣៤ ៩៥៧ហិកតា និងស្រូវធ្ងន់ ១២ ៩៨៤ហិកតា។

ទន្ទឹមនឹងនេះ ផ្ទៃដីខាងលើ ក៏មានផ្ទៃដីប៉ះពាល់នឹងគ្រោះរាំងស្ងួតចំនួនប្រមាណ ៧ ៨៣៥ហិកតា និងសត្វល្អិតយាយីប្រមាណជា ១៥០ហិកតា៕

ដោយ៖ឌីណា