Register Already an agent ? Login

រយៈពេលតែ១ថ្ងៃកម្ពុជា នាំស្រូវ អង្ករចំនួនប្រមាណ ១២ ០៣៦តោន ទៅប្រកាន់ សហភាពអឺរ៉ុប ចិន និងផ្សេងទៀត

ភ្នំពេញ៖ ក្នុងរយៈពេលតែមួយថ្ងៃ កាលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ កម្ពុជាបាននាំអង្គរ និងស្រូវមានចំនួន ១២ ០៣៦តោន ក្នុងនេះការនាំចេញអង្ករបានចំនួន ៤ ៤៧១តោន ទៅកាន់បីគោលដៅផ្សេងគ្នា។ បើតាមគណីហ្វឹសប៊ុក លោក វេង សាខុន រដ្ឋមន្រ្តក្រសួងកសិកម្ម។

លោក រដ្ឋមន្រ្តីក្រសួងកសិកម្មបានបន្តថា ទី១ នាំចេញទៅកាន់បណ្តាប្រទេសសមាជិក សហភាពអ៊ឺរ៉ុបចំនួន ១ ៧៤៤ តោន, ទី២ ប្រទេសចិន មានចំនួន ២ ៦១៥ តោន និងទី៣ ទៅកាន់គោលដៅផ្សេងទៀតចំនួន ១២២ តោន។

លោក វេង​ សា​ខុន បានបន្ថែមថា ដោយឡែកការនាំចេញស្រូវទៅកាន់ប្រទេសវៀតណាម មានចំនួន ៧ ៥៦៥តោន៕

ដោយ៖ឌីណា