ភ្នំពេញ៖ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានសម្រេចវិធានការដោះស្រាយជាផ្លូវការចំពោះពលរដ្ឋខ្មែរដែលកាន់លិខិតឆ្លងដែនកម្ពុជា ហើយកំពុងធ្វើដំណើរ ឬមានបំណងធ្វើដំណើរពីក្រៅប្រទេសវិលត្រលប់ចូលមកកម្ពុជាវិញ គឺមិនតម្រូវឱ្យមានវិញ្ញាបនប័ត្របញ្ជាក់សុខភាពថាគ្មានជំងឺឆ្លងកូវីដ-១៩ ទេ។ នេះបើតាមទំព័រហ្វសប៊ុក សម្ដេច ហ៊ុន សែន នាព្រឹកថ្ងៃទី២៧ ខែឧសភានេះ។
សម្ដេច បានបន្តថា វិធានការនេះគឺនឹងជួយសម្រួលដល់ពលរដ្ឋខ្មែរនៅក្រៅប្រទេសឆាប់បានវិលត្រឡប់មកជួបជុំក្រុមគ្រួសារនៅក្នុងប្រទេសខ្លួនវិញ។
បើតាមរាជរដ្ឋាភិបានបញ្ជាក់ថា «ប៉ុន្តែពេលវិលត្រឡប់មកដល់ប្រទេសវិញ គឺតម្រូវឱ្យចូលពិនិត្យសុខភាព និងពិនិត្យសំណាក ហើយដាក់ឱ្យស្នាក់នៅដាច់ដោយឡែកចំនួន ១៤ថ្ងៃសិន ដោយរង់ចាំលទ្ធផលសំណាក ថាតើមានរោគឆ្លង ឬអត់រោគឆ្លង ទើបអនុញ្ញាតឱ្យទៅលំនៅដ្ឋានវិញបាន»៕
ដោយ៖ឌីណា