បន្ទាយមានជ័យ៖ ក្រុមអន្តរាគមបង្គ្រាបបទល្មើសចលនាសត្វ និងផលិតផលសត្វរបស់ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តបន្ទាយមានជ័យ បានឃាត់ចាប់រថយន្តចំនួន ២គ្រឿង ដែលបានដឹកគ្រឿងក្នុងជ្រូកស្អុយចំនួន ១៦កេស ស្មើនឹង ៩៦០គីឡូក្រាម លើកំណាត់ផ្លូវជាតិ៥ ត្រង់ចំណុចមុខកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត។ បើតាមការឱ្យដឹងពីទំព័រហេ្វសប៊ុក លោក វង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម។
លោក វេង សាខុន បានបន្តឱ្យដឹងថា ការដឹកគ្រឿងក្នុងជ្រូកចំនួនខាងលើ ដោយគ្មានលិខិតអនុញ្ញាតដឹកជញ្ជូនសត្វ។ក្រោយពីការបង្រា្កប ក្រុមអន្តរាគមបង្ក្រាបបទល្មើសចលនាសត្វ និងផលិតកម្មសត្វបានយកវត្ថតាងទៅដុតកំទេចចោល តាមវិធានការណ៍បសុព្យាពេទ្យ។
លោក រដ្ឋមន្រ្តីបានបន្ថែមថា ចំណែកឯងរថយន្តចំនួន ២គ្រឿង យកទៅរក្សាទុកនៅរបស់ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តបន្ទាយមានជ័យ ដើម្បីអនុវត្តនីតិវិធីច្បាប់។
ដើម្បីសុខមាលភាពប្រជាជន គ្រប់សមត្ថកិច្ចពាក់ព័ន្ធដែលឈរជើងនៅតាមច្រកព្រំប្រទល់ដែនកម្ពុជា-ថៃ សូមមេត្តារួមគ្នាជួយទប់ស្កាត់ការនាំចូលសាច់សត្វខូចគុណភាពឱ្យខានតែបាន។ ជាការអំពាវនាវ របស់ លោក វេង សាខុន បាន៕
ដោយ៖ឌីណា