ភ្នំពេញ៖ ផ្ទៃដីដាំដុះស្រូវវស្សា សរុបសម្រេចបានចំនួន ៤៧ ៤៦៨ហិកតា ស្មើនឹង១៤,៦៩ភាគរយ ក្នុងនោះមាន ស្រូវស្រាល ៤០ ៤៥៣ហិកតា ស្មើនឹង២៣,៩១ភាគរយ, ស្រូវកណ្តាល ១ ២២២ ស្មើនឹង១,២១ភាគរយ, ស្រូវធ្ងន់ ៥ ៦៣២ហិកតា ស្មើនឹង១១,៤៩ភាគរយ និងស្រូវឡើងទឹក ១៦១ ស្មើនឹង៤,០៣។ បើតាមរបាយការណ៍ប្រចាំថ្ងៃរបស់ ក្រសួងកសិកម្ម ថានៅថ្ងៃទី២៥ ខែនេះ។
របាយការណ៍បានបន្តថា ក្រៅពីដំណាំស្រូវក៏មាន ដំណាំសាកវប្បកម្ម និងឧស្សាហកម្ម សរុបសម្រេចបានចំនួន ៨៤ ០៦៩ហិកតា ស្មើនឹង៣០,៤៥ភាគរយ។
ដំណាំសាកវប្បកម្ម សរុបសម្រេចបានចំនួន ១ ០៣៣ហិកតា ស្មើនឹ៤៨,២៧ភាគរយ ក្នុងនោះមានដូចជា
-ពោតស សម្រេចបានចំនួន ២០១ហិកតា ស្មើនឹង ៨៧,៣៩ភាគរយ។ -ដំឡូងជា្វ សម្រេចបានចំនួន ៤១ហិកតា ស្មើនឹង ៣៤,១៧ភាគរយ។ -ឪឡឹកសម្រេចបានចំនួន ១៦ហិកតា ស្មើនឹង ៤០,០០ភាគរយ។ -បន្លែសរុប សម្រេចបានចំនួន ៧៧៧ហិកតា ស្មើនឹង៥១,៤៦ភាគរយ។ -ម្ទេស សម្រេចបានចំនួន ១១២ហិកតា ស្មើនឹង៤៦,៦៧ភាគរយ។
ដំណាំឧស្សាហកម្ម សរុបសម្រេចបាន ៨៣ ០៣៤ហិកតា ស្មើនឹង៣០,៣១ភាគរយ ក្នុងនោះមានដូចជា៖ -ពោតក្រហមសរុបសម្រេចបាន ២៨ ៨០៩ហិកតា ស្មើនឹង២១,៨៦ភាគរយ។ -ដំឡូងមីសរុបសម្រេចបាន ៥៣ ៥១៣ហិកតា ស្មើនឹង៤៩,២៨ភាគរយ។ -សណ្តែកបាយ សម្រេចបានចំនួន ១៥៣ហិកតា ស្មើនឹង០,៩៨ភាគរយ។ -សណ្តែកដី សម្រេចបានចំនួន ៨ហិកតា ស្មើនឹង០,៤៣ភាគរយ។ -អំពៅ សម្រេចបានចំនួន ៥៣ហិកតា ស្មើនឹង១៨,៩៣ភាគរយ។ -ល្ងសម្រេចបានចំនួន ៤៩៨ហិកតា ស្មើនឹង២២,១៣ភាគរយ៕
ដោយ៖ឌីណា