Register Already an agent ? Login

កសិកម្ម៖ ឆ្នាំ២០១៩ សន្ទូង និងពង្រោះលើផ្ទៃដីចំនួន ១៥៣,៧២៥ហិកតា ស្មើនឹង ១២៣.៤៧% នៃផែនការប្រចាំឆ្នាំចំនួន ១២៤,៥០០ហិកតា

ពោធិ៍សាត់៖ នៅឆ្នាំ២០១៩ លទ្ធផលការងារបង្កបង្កើនផលសម្រេចបានសរុប សន្ទូង និងពង្រោះចំនួន ១៥៣,៧២៥ ហិកតា ស្មើនឹង១២៣.៤៧% នៃផែនការប្រចាំឆ្នាំចំនួន ១២៤,៥០០ហិកតា ក្នុងនោះ៖ ស្រូវស្រាលចំនួន ៩៥,០០៨ហិកតា ស្រូវកណ្តាល ចំនួន៣៥,៣២៨ហិកតា ស្រូវធ្ងន់ចំនួន ១៩,២២៧ហិកតា ស្រូវចម្ការចំនួន ៧៩៤ហិកតា ស្រូវឡើងទឹក ចំនួន៣,១៦១ហិកតា និងស្រូវបង្កើនរដូវចំនួន ២០៧ហិកតា។ បើតាមការថ្លែងឱ្យដឹងពី អភិបាលខេត្តពោធិ៍សាត់ លោក ម៉ៅ ធនិន។

នៅក្នុងសន្និសីទសារព័ត៌មាន ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល កន្លងទៅថ្មីៗនេះក្នុងខែឧសភា ឆ្នាំ២០២០ លោក អភិបាលខេត្តពោធិ៍សាត់ បានថ្លែងបន្តថា ផ្ទៃដីប្រមូលផលមាន ១៣៩,៨២៤ហិកតា ក្នុងនោះ ស្រូវស្រាលមាន ៨១,៣១៩ហិកតា ស្រូវកណ្តាល ៣៥,៣២៨ហិកតា ស្រូវធ្ងន់១៩,២២៧ហិកតា ស្រូវចម្ការចំនួន ៧៩៤ហិកតា និងស្រូវឡើងទឹក ៣,១៥៦ហិកតា។

លោក  ម៉ៅ ធនិន បានថ្លែងបន្ថែមថាសម្រាប់ ដំណាំរួមផ្សំ និងដំណាំ ឧស្សាហកម្មកសិករ ក្នុងនោះ ដំណាំរួមផ្សំ និងសាកវប្បកម្មគ្រួសារកសិករ ជាលទ្ធផលសម្រេចបានចំនួន ១,១៩៣ហិកតា ស្មើនឹង ៩៩.៨៣% នៃផែនការចំនួន ១,១៩៥ហិកតា។ លោក ថា ជាមួយគ្នានេះដែរ ដំណាំឧស្សាហកម្មកសិករ ជាលទ្ធផលសម្រចបានចំនួន ៣៤,៧៤៨ហិកតា ស្មើនឹង១២៤.៣៤% នៃផែនការចំនួន ២៧,៩៤៦ហិកតា។

លោក អភិបាល បានបន្ថែមទៀតថា រដ្ឋបាលជលផល ស្ថិតិជលផលនេសាទឆ្នាំ២០១៩ អនុវត្តបានចំនួន ៤១,២០០តោន៕

ដោយ៖ឌីណា