Register Already an agent ? Login

កសិកម្ម៖ ការងារបង្កបង្កើនផលស្រូវរដូវវស្សានៅទូទាំងប្រទេសសម្រេចបាន ៤៨៥ ៩៤១ហិកតា ស្មើនឹង ១៨,៧៨% នៃផែនការចំនួន ២ ៥៨៨ ១៣០ហិកតា

ភ្នំពេញ៖ យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម បានឱ្យដឹងថា គិតត្រឹមថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ ការងារបង្កបង្កើនផលស្រូវរដូវវស្សា នៅទូទាំងប្រទេសសម្រេចបាន ៤៨៥ ៩៤១ ហ.ត ស្មើនឹង ១៨,៧៨% នៃផែនការចំនួន ២ ៥៨៨ ១៣០ ហិកតា។ បើតាមគណីហ្វេសប៊ុក របស់លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម។

 របាយការណ៍ដែល លោក រដ្ឋមន្រ្តី ទទួលបានឱ្យដឹងបន្តថា ផែនការចំនួនខាងលើ ក្នុងនោះមាន៖ ស្រូវស្រាលចំនួន ២៥១ ០៥២ហិកតា ស្រូវកណ្តាលចំនួន ១១៩ ២២៣ហិកតា ស្រូវធ្ងន់ចំនួន ៩៥ ១៦៣ហិកតា ស្រូវចម្ការចំនួន ៧៨៤ ហិកតា ស្រូវឡើងទឹកចំនួន ១៩ ៧១៩ ហិកតា។

របាយការណ៍បានបន្ថែមថា ដោយឡែកដំណាំឧស្សាហកម្ម សម្រេចបាន ២០៧ ៣៦៣ ហិកតា ស្មើនឹងផែនការ ៨៧៥ ២០០ ហិកតា ក្នុងនេះមាន៖ ពោតក្រហម ៣៧ ៦៨៥ហិកតា ដំឡូងមីចំនួន ១៤៧ ៦៨០ហិកតា សណ្តែកបាយចំនួន ៧ ១៤៩ហិកតា សណ្តែកដីចំនួន ១ ៤៣១ ហិកតា សណ្តែកសៀងចំនួន ១១០ហិកតា និងអំពៅចំនួន ៦ ៦៤៩ហិកតា។

ទន្ទឹមនឹងនេះប្រជាកសិករ មួយចំនួនកំពុងប្រមូលផលស្រូវដើមរដូវវស្សាជាបណ្តើរ ជាមួយនឹងការពេញចិត្តចំពោះការសម្រេចចិត្តរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការអនុញ្ញាតឲ្យនាំ ស្រូវ អង្ករ ចេញពីកម្ពុជាបន្តទៀត។ តាមការបញ្ជាក់របស់នាយកដ្ឋានកសិកម្ម បានបន្ថែមឱ្យដឹងថា ការដាំដុះដំណាំសាកវប្បកម្មរយៈពេលខ្លី សម្រេចបានចំនួន ១៧ ៤៥៣ហិកតា ស្មើនឹង ៣៤,២២ភាគរយ នៃផែនការ ៥១ ០០០ ហិកតាត ដែលក្នុងនេះរួមមាន៖ បន្លែគ្រប់មុខសម្រេចបាន ១២ ៧០៣ហិកតា, ពោតសចំនួន ៣ ០០៣ ហិកតា និងដំឡូងជ្វាចំនួន ៤៦២ហិកតា។

ដោយ៖ឌីណា