Register Already an agent ? Login

រដ្ឋាភិបាលអាមេរិក ផ្ដល់ហិរញ្ញប្បទានឥតសំណងជាង ៧លានដុល្លារ ដល់កម្ពុជា ដើម្បីស្ដារឡើងវីញពីផលប៉ះពាល់ដោយជំងឺកូវីដ-១៩

ភ្នំពេញ៖ រដ្ឋាភិបាលអាមេរិកនឹងផ្ដល់ហិរញ្ញប្បទានឥតសំណងទឹកប្រាក់សរុបចំនួន ៧,៥លានដុល្លារ ដែលក្នុងនោះ ៥លានដុល្លារ សម្រាប់ការស្ដារសម្បទានសេដ្ឋកិច្ចកម្ពុជាឡើងវិញ ពីផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ និងចំនួន ២,៥ដុល្លារទៀត ជាការបន្ថែមសម្រាប់ការឆ្លើយតបទៅនឹងការការពារសុខមាលភាពប្រឆាំងនឹងជំនេះ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០។

ក្រសួងបានបន្តថា នៅក្នុងពិធីប្រកាសព័ត៌មានស្ដីពីហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលអាមេរិក ដែលធ្វើឡើងនៅទីស្ដីការក្រសួងសដ្ឋកិច្ច នៅថ្ងៃខែឆ្នាំខាងលើ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា លោក  Ptrick Murphy បានថ្លែងថា ចំពោះហិរញ្ញប្បទានឥតសំណងនេះ ក្នុងរយៈពេលខ្លីនឹងត្រូវប្រើប្រាស់ក្នុងការជួយលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋខ្មែរ ដែលរងប៉ះពាល់ខ្លាំងពីជំងឺរាតត្បាតនេះ។ លោក បន្តថា ដោយឡែក ក្នុងរយៈពេលមធ្យមនឹងជួយរៀបចំកម្មវិធីបណ្ដុះបណ្ដាលជំនាញការងារឡើងវិញ ដល់ប្រជាពលរដ្ឋរងគ្រោះក្នុងវិស័យឯកជន។

នៅក្នុងពិធីខាងលើ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសដ្ឋកិច្ច បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនអាមេរិក ដែលបានផ្ដល់ជំនួយអន្តរាគមន៍ចំគោលដៅ និងទានពេលវេលា នេះជាកាយវិកាប្រកបដោយអត្ថន័យសម្រាប់ប្រជាចនកម្ពុជា។ «ជំងឺកូវីដ-១៩ មិនត្រឹមតែបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខផាពសាធារណៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានគរាមកំហែងដល់ការងភិវឌ្ឍសង្គម និងសេដ្ឋកិច្ចនៅទូទាំងពិភពលោកផងដែរ។ ក្នុងនោះកម្ពុជា ក៏ដូចជាប្រទេសដ៏ទៃទៀតដែលទទួលរងផលប៉ះពាល់ពីជំងឺនេះ»។ ជាការបញ្ជាក់ របស់ លោក អូន ព័ន្ធមុនីរ័ត្ន។

នៅក្នុងសេចក្ដីប្រកាសដដែលបានបន្ថែមថា ភាគីទាំងពីរបានគូសបញ្ជាក់ ឆ្នាំ២០២០ ជាខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ កម្ពុជា-អាមេរិក។ ជាមួយគ្នា ភាគីទាំងពីរសន្យានឹងបន្តខិតខំបន្តរក្សាចំណងមិត្តភាព ដែលមានជាយូរលុងណាំស់មកហើយរវាងប្រទេសទាំងពីរ និងបន្តពូនជ្រុំមូលដ្ឋានគ្រឺះនៃចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដែលមានស្រាប់ឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅថែមទៀត៕

ដោយ៖ឌីណា