Register Already an agent ? Login

អាម៉ូនីត មានអាយុកាលនៅក្នុងស័កទី២ Mesozoic មានអាយុចន្លោះ១៣៦-១៩០លានឆ្នាំ ត្រូវបានរកឃើញនៅខេត្តមណ្ឌលគិរី

ភ្នំពេញ៖ អាម៉ូនីត​ Ammonite (Alsatites Arietitido Sinemuriense?) ពពួក​អាម៉ូនីត សត្វ​សមុទ្រ​​ស្ថិត​ក្នុង​ថ្នាក់​ Ammonoidie ​មាន​លក្ខណៈ​ប្រហែល​ខ្យង និងព​ពួក​ម៉ឹក។​ យើង​បាន​រក​ឃើញ​នៅភ្នំ​ពីរ ដែលស្ថិតនៅ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ស្រែ​ពក​ ស្រុក​កោះ​ញែក ខេត្ត​ម​ណ្ឌល​គិរី​ មាន​ចំងាយ​ប្រមាណ​៥គីឡូ​ម៉ែត្រ​ពី​ទន្លេស្រែពក​។ សត្វ​ទាំង​ឡាយ​នោះ​អាចស្ថិត​នៅ​ក្រោម​ដី​ ក្រោយ​មក​មាន​ការ​ដោល​ឡើង​នៃ​សំបក​ផែន​ដី​ទើ​ប​លេចចេញ​មកខាងលើ​​​។​ នេះអាច​​បញ្ជាក់​ថា​ទីតាំង​នេះធ្លាប់​​ជា​សមុទ្រចាស់​​។​ ​

អាម៉ូនីត​នេះអាច​​មាន​អាយុកា​ល​ នៅ​ក្នុង​ស័ក​ទី​២​ Mesozoic។ ក្នុង​សម័យ​កាល​​​ ជូរ៉ា​ស៊ីក​ Jurassic ដែល​មាន​អាយុ​ចន្លោះ​១៣៦-១៩០​លាន​ឆ្នាំ​៕

ដោយ៖ឌីណា

ប្រភព៖​ នាយកដ្ឋានតំបន់បេតិកភណ្ឌ​ នៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន​ ក្រសួងបរិស្ថាន