ភ្នំពេញ៖ គម្រោងសាងសង់ផ្លូវល្បឿនលឿន (Expressway) ភ្នំពេញ-ព្រះសីហនុ មានប្រវែងជាង ១៩០គីឡូម៉ែត្រ សម្រេចបាន ២០,៦៥% និងដោះស្រាយផលប៉ះពាល់បាន ៨៨,៨៤% គិតត្រឹមខែមេសា ឆ្នាំ២០២០។ បើតាមទំព័រហ្វេសប៊ុក លោក គួច ចំរើន ឈ្មោះ ប្រជាជន ខេត្តព្រះសីហនុ។
អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន បានបញ្ជាក់ថា គម្រោងសាងសង់ផ្លូវល្បឿនលឿននេះ ត្រូវបានបើកការដ្ឋានសាងសង់ កាលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០ ដោយប្រើរយៈពេលសាងសង់ចំនួន ៤៨ខែ ហើយគ្រោងនឹងបញ្ចប់ការសាងសង់មុនពេលកំណត់ នាចុងឆ្នាំ២០២២ ក្នុងគម្រោងប្រើប្រាស់ថវិកាវិនិយោគប្រមាណ ២,០០០លានដុល្លារអាមេរិក៕
ដោយ៖ឌីណា