ព្រះសីហនុ៖ ខេត្តព្រះសីហនុ នឹងមានមហាវិថី ៣បន្ថែមទៀត ដើម្បីសម្រួលចរាចរណ៍ នឹងលើកកម្ពស់សោភ័ណ្ឌភាព ទី១-មហាវិថីរាម, ទី២-មហាវិថីឆ្នេររាម និងទី៣-មហាវិថីជំទាវម៉ៅ។ បើតាមទំព័រហ្វេសលោក គួច ចំរើន ឈ្មោះ ប្រជាជន ខេត្តព្រះសីហនុ។
អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន បានបន្តថា ផ្លូវថ្មីទាំង៣៤ខ្សែ ជាផ្លូវដ៏ប្រណិត ដែលចែកចេញជា៣ប្រភេទ ទី១.មហាវិថី, ទី២.វិថី និងទី៣.អនុវិថី។
លោក បន្តថា ចំពោះមហាវិថីមានចំនួន ៣ខ្សែរ គឺមានទទឹងផ្លូវរហូតដល់ ៥០ម៉ែត្រ ចំណែកឯវិថីវិញ មានទទឹង ២០ទៅ៤០ម៉ែត្រ រីឯអនុវិថីមានទទឹង ពី៨ ទៅ៤០ម៉ែត្រ ហើយផ្លូវទាំងអស់ មានទ្រូងផ្លូវនិងចិញ្ចើមផ្លូវ សម្រាប់អ្នកដំណើរ និងកង់ម៉ូតូ។ ជាមួយគ្នានេះដែរ វិថីខាងលើ មានគំនូសចរាចរណ៍ត្រឹមត្រូវ អំពូលភ្លើងបំភ្លឺផ្លូវ នឹងមានបំពាក់កាម៉ារ៉ាសុវត្ថិភាពតាមដងផ្លូវផងដែរ។
លោក អភិបាលខេត្តបានបញ្ជាក់ឱ្យដឹងថា «វិថីខាងលើត្រូវប្រើរយៈពេលក្នុងការសាងសង់ត្រឹមតែ៨ខែតែប៉ុណ្ណោះ។ ក្រុងព្រះសីហនុ នឹងប្រែមុខមាត់ថ្មីក្នុងពេលឆាប់ៗ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ និងអ្នកវិនិយោគនានា៕
ដោយ៖ឌីណា