Register Already an agent ? Login

មន្ត្រីសាខា ក.ប.ប ខេត្តបាត់ដំបងការដកហូតទំនិញខូចគុណភាពចម្រុះសរុបចំនួន ៤៣គីឡូក្រាម

បាត់ដំបង៖ ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ មន្ត្រីសាខា ក.ប.ប ខេត្តបាត់ដំបង ដោយមានការសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្ម និងគណៈកម្មការផ្សារ បានចុះត្រួតពិនិត្យនៅផ្សារថ្មគោល ស្ថិតក្នុងផ្សារដំណាក់ស្ដៅ នៅស្រុករតនៈណ្ឌល បានដកហូត ទំនិញខូចគុណភាពចម្រុះសរុបចំនួន ៤៣ គីឡូក្រាម។ បើតាមទំព័រហ្វសប៊ុក អគ្គ.ការពារអ្នកប្រើប្រាស់កិច្ចការប្រគួតប្រជែង និងបង្ក្រាបការបន្លំក្លែង។

មន្ត្រីជំនាញបានធ្វើតេស្តបឋមទៅលើម្ហូបអាហារមានដូចជា៖ គុយទាវសរសៃតូច-ធំ ប្រហិតសាច់គោ សាច់ក្រកគោ មឹកស្រស់ និងបង្គាស្រស់ ដើម្បីរកសារធាតុគីមីហាមឃាត់ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ជាមួយគ្នានោះ មន្ត្រីជំនាញ បានត្រួតពិនិត្យរកភាពមិនអនុលោមនៅលើសំបកវេចខ្ចប់ផលិតផលម្ហូបអាហារផងដែរ។ បើតាមអគ្គខាងលើ បន្ថែមថា ជាលទ្ធផលមន្ត្រីជំនាញ បានរកឃើញទំនិញខូចគុណភាពរួមមាន ទឹកតែខៀវចំនួន ៣៦គីឡូក្រាម, ទឹកស៊ីអ៊ីវចំនួន ៦គីឡូក្រាម, ម្សៅដូងចំនួន ១គីឡូក្រាម សរុបទំនិញដកហូតបានចំនួន ៤៣គីឡូក្រាម។

មន្ត្រីជំនាញ បានធ្វើកំណត់ហេតុដកហូត ទំនិញទាំងនោះយកទៅរក្សាទុក ដើម្បីធ្វើការកម្ទេចចោល និងបានណែនាំដល់អាជីវករដទៃ ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ចៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕

ដោយ៖ឌីណា