Register Already an agent ? Login

ផ្ទៃដីតំបន់ការពារ ធម្មជាតិដែលស្ថិតការគ្រប់គ្រងក្រសួងបរិស្ថានប្រមាណ ៤១% នៃផ្ទៃដី ប្រទេសកម្ពុជា ស្មើនឹងប្រមាណ ៧,២លានហិកតា

ភ្នំពេញ៖ ប្រទេសកម្ពុជាត្រូវបានគេទទួលស្គាល់ថាមានធនធានធម្មជាតិ និងជីវៈចម្រុះដ៏សំបូរបែប។ ព្រៃឈើគ្របដណ្តប់ប្រមាណ ៥០ភាគរយ នៃផ្ទៃប្រទេស ដែលជាអត្រាខ្ពស់បំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ បច្ចុប្បន្ន រាជរដ្ឋាភិបាលបានបង្កើនផ្ទៃដីតំបន់ការពារ ធម្មជាតិដែលស្ថិតនៅក្រោមយុត្តាធិការរបស់ក្រសួងបរិស្ថាន រហូតដល់ប្រមាណ ៤១ភាគរយ នៃផ្ទៃដីប្រទេសកម្ពុជា គឺស្មើនឹងប្រមាណ ៧,២លានហិកតា។

ព្រៃឈើដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាការផ្គត់ផ្គង់ទឹកនិងថាមពល កាត់បន្ថយផលប៉ះពាល់ពីគ្រោះមហន្តរាយធម្មជាតិ និងរួមចំណែកដល់ការកាត់បន្ថយការប្រែប្រួលអាកាសធាតុ។ ជាថ្លែងរបស់ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួបរស្ថាន បានន្តថា ធម្មជាតិ និងគម្រោងទូទាត់សម្រាប់សេវាកម្មអេកូឡូស៊ី ក៏អាចផ្តល់នូវឱកាសសម្រាប់អភិវឌ្ឍសកម្មភាពសេដ្ឋកិច្ចនានា ដោយជាមួយគ្នានោះ ជួយគាំទ្រដល់ការងារអភិរក្សផងដែរ។ រហូតមកទល់នឹងឆ្នាំ២០១៩ សហគមន៍ការពារធម្មជាតិទាំងអស់ ដែលស្ថិតនៅតំបន់អភិរក្សក្រសួងបរិស្ថានមានចំនួនប្រមាណ ១៦៩សហគមន៍ ហើយបាននិងកំពុងចូលរួមជាមួយមន្ត្រីឧទ្យានុរក្សអភិរក្សធនធានធម្មជាតិនៅតាមតំបន់ការពារធម្មជាតិនានា។

ជម្រកសត្វព្រៃកែវសីម៉ា ដែលមានប្រព័ន្ធអេកូឡូស៊ីសម្បូណ៌បែបក្នុងនោះប្រភេទសត្វកម្រ និងប្រភេទសត្វជិតផុតពូជនៅលើពិភពលោកចំនួន ៦០ប្រភេទ ដូចជាសត្វស្វាព្រាមជាដើម និងមានប្រភេទសត្វ ២៥ប្រភេទ ស៊ីសាច់ជាអាហាររួមមានសត្វខ្លា ជាពិសេសជាងនេះ ដែនជម្រកសត្វព្រៃកែវសីម៉ាជាកន្លែងតែមួយគត់នៅលើពិភពលោកដែលមាននិងមានឆ្មាចំនួន ៧ប្រភេទ ហើយក៏ជាទីកន្លែងសម្រាប់ការងារអភិរក្សអន្តរជាតិលើប្រភេទសត្វដំរីអាស៊ីផងដែរ។ ជាការបញ្ជាក់ឱ្យដឹងរបស់ លោក សាយ សំអាល ដែលបានដឹកនាំមន្រ្តីរបស់លោក រួមនឹងអាជ្ញាធរពាក់ព័ន្ធខេត្តមណ្ឌលគិរីដោយមានការចូលរួមពីអង្គការដៃគូផងនោះបានចុះ ពិនិត្យលើការងារការពារនិងអភិរក្សតំបន់ដែនជម្រក សត្វព្រៃកែវសីម៉ា ស្ថិតក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី កាលពីថ្ងៃទី២៧ និងទី២៨ ខែមេសា ឆ្នាំ២០២០។

អាស្រ័យដោយសារកិច្ចខិតខំប្រឹងប្រែងក្នុងការគ្រប់គ្រង និងអភិរក្សតំបន់ការពារធម្មជាតិបានល្អប្រសើរ កម្ពុជាបានលក់ឥណទានកាបូននៅក្នុង ដែនជម្រកសត្វព្រៃកែវសីម៉ា ឧទ្យានជាតិជួរភ្នំក្រវ៉ាញខាងត្បូង និងដែនជម្រកសត្វព្រៃតាតៃក្នុងក្របខណ្ឌទីផ្សារ ស្ម័គ្រចិត្ត ដោយទទួលបានថវិកា សរុបប្រមាណ ១១,៦ លានដុល្លារអាមេរិក សម្រាប់ទ្រទ្រង់ដល់ការការ ពារនិងអភិរក្ស ក៏ដូចជាជួយលើកកម្ពស់ជីវភាពរបស់ប្រជាសហគមន៍មូលដ្ឋានដែលឆ្លើយតបទៅនឹងគោលការណ៍ហិរញ្ញប្បទាននិរន្តរភាព។ តាមការឱ្យដឹងពី រដ្ឋមន្រ្តីក្រសួងបរិស្ថាន។

លោក រដ្ឋន្រ្តីបានបន្ថែមថា ជាមួយគ្នានេះ ក្រុមមន្ត្រីជំនាញកំពុងសិក្សាបន្ថែម ដើម្បីលក់កាបូនក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ (ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង) ផងដែ។ រហូតមកដល់ពេលនេះ មានតែប្រទេសកម្ពុជា និងឥណ្ឌូនេស៊ី ប៉ុណ្ណោះក្នុងចំណោមប្រទេសអាស៊ាន ដែលបានលក់ឥណទានកាបូនក្នុងទីផ្សារកាបូនស្ម័គ្រចិត្ត។

នៅក្នុងបេសកម្មខាងលើ លោក រដ្ឋមន្រ្តីបាន ថ្លែងអំណរគុណមន្ត្រីឧទ្យានុរក្ស និងអង្គការអភិរក្សសត្វព្រៃ WCS ដែលបានលះបង់កម្លាំងកាយកម្លាំងចិត្ត ខិតខំប្រឹងប្រែងចុះល្បាតការពារធនធានធម្មជាតិ ក៏ដូចជាទប់ស្កាត់និង បង្ក្រាបបទល្មើសលួចកាប់បំផ្លាញព្រៃឈើ ការរុករានទន្ទ្រានកាន់កាប់ដីព្រៃរដ្ឋខុស្បាប់ និងការបរបាញ់សត្វព្រៃខសច្បាប់។

ជាមួយគ្នានេះដែរ លោក សាយ សំអាល់ បានជំរុញគ្រប់ភាគីពាក់ព័ន្ធទាំងអស់ចូលរួមការពារ និងអភិរក្សធនធានធម្មជាតិឱ្យបានគង់វង្ស៕

ដោយ៖ឌីណា