Register Already an agent ? Login

សហគមន៍ចំនួន២ នៅខេត្តពោធិ៍សាត់រកចំណូលបានពីការដាំបន្លែក្នុង១ឆ្នាំជាង ៣០០លានរៀល

ពោធិ៍សាត់៖ សហគមន៍ចំនួន២ នៅក្នុងស្រុកបានកាន និងស្រុកកណ្តៀង ខេត្តពោធិ៍សាត់រកចំណូលបានពីការដាំបន្លែ ក្នុង១ឆ្នាំជាង ៣២៤លានរៀល។ ចំពោះការដាំបន្លែ នៅស្រុកទាំងពីរចាប់ពីឆ្នាំ២០១៧ មកដល់ខែមេសា ឆ្នាំ២០២០ បានចំនួនសរុបប្រមាណ ១ ២៩៧ ៤០៥គីឡូក្រាម លក់បានតម្លៃជាមធ្យម ១០០០ ទៅ១៥០០រៀល ក្នុង១គីឡូក្រាម។ បើតាមគណីហ្វេសប៊ុក របស់លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម។

របាយការណ៍លទ្ធផល របស់ក្រុមការងារមន្ទីរកសិកម្មខេត្ត បានឱ្យដឹងថា ការអនុវត្តគម្រោងជំរុញផលិតកម្មស្បៀង (BFP) ចាប់ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០១៩ បានអនុវត្ត ទៅលើស្រុកគោលដៅ ចំនួន២ ដែលមានសក្តានុពល នៅក្នុងស្រុកបាកាន មានចំនួន ៣ឃុំ គឺត្រពាំងជង ឃុំស្នាមព្រះ  និងឃុំស្វាយលួង នៅក្នុងស្រុកកណ្តៀង ដោយបានចងក្រងក្រុមកសិករផលិតបន្លែចំនួន ៦ក្រុម ដែលក្នុងមួយក្រុមមានសមាជិក ១៥នាក់ និងបានបង្កើតជាសហគមន៍ដាំបន្លែសុវត្ថិភាព ចំនួន២សហគមន៍ ដែលមានផ្ទៃដីសរុប ២២,៧៣ហិកតា។

ស្រុកទាំងពីខាងលើ ជាទិសដៅកសិករនឹងខិតខំពង្រីកផលិតផលបន្លែសុវត្ថិភាព និងទីផ្សារដើម្បីប្រកួតប្រជែង និងកាត់បន្ថយការនាំចូលបន្លែក្រៅខេត្ត និងប្រទេសជិតខាង ឱ្យបានតាមលទ្ធភាពដែលអាចធ្វើបាន។ បើរបាយការណ៍ដដែល បន្ថែមថា កសិដ្ឋានដាំបន្លែលើទឹកតាមបែបធម្មជាតិ សុវត្ថិភាពសរីរាង្គ និងការអនុវត្តបច្ចេសទេសកសិកម្ម ក្នុង ស្រុកទាំងពីរខាងលើ ក្នុងគោលបំណង ដើម្បីឆ្លើយតបទៅនិងអនុសាសន៍  របស់សម្តេច នាយករដ្ឋមន្ត្រី ក្នុងការជំរុញឱ្យមានការដាំដុះ បន្លែដល់សហគមន៍ឱ្យបានច្រើន ដែលជាតម្រូវការដ៏ចាំបាច់បំផុតសម្រាប់ប្រទេសជាតិយើង នាពេលបច្ចុប្បន្ន ដែលកំពុងជួបបញ្ហារីករាលដាលជម្ងឺ Covid-១៩។

ដោយ៖ឌីណា