ភ្នំពេញ៖ ក្នុង១ថ្ងៃ កម្ពុជានាំកសិផលទៅទីផ្សារអន្តរជាតិសរុបចំនួន ២៨ ២៤៩,៧៤តោន មានដូចជា ចំណិតដំឡូងមីក្រៀម, ដំឡូងមស្រស់, កាកសំណល់ដំឡូងមី, គ្រាប់ស្ចាយចន្ទី, ស្ករត្នោត, កៅស៊ូ, ដំណាំស្វាយ, ផ្លែស្វាយស្រស់, ផ្លែចេកស្រស់, ម្រេច, អង្ករ និងគ្រាប់ពោត។
ទីផ្សារដែលនាំកសិផល មានប្រទេស ថៃ, វៀតណាម, ចិន, កូរ៉េ, ជប៉ុន, ប៊េលហ្សីក។ សម្រាប់ ប្រទេសនាំអង្ករមានដូចជាប្រទេស បារាំង, ហូឡង់, អាល្លឺម៉ង់, អស្តាញ, អ៊ីតាលី, ប៊េលហ្សីក, ព័រទូហ្គេ, ដាម៉ាស, ស្លូវ៉ាគី, ចិន, ហុងកុង,ម៉ាកាវ, សឹង្ហបុរី, អូស្រ្តាលី, ញូហ្សែឡែន, អាមេរិក និងកាណាដា។ នេះតាមរបាយការណ៍របស់ នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សម្រាប់ការនាំចេញនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០៕
ដោយ៖ឌីណា