Register Already an agent ? Login

ចាប់ពីថ្ងៃទី១ ខែឧសភា ប៉ូលិសចរាចរណ៍នឹងផាកពិន័យអន្តរការណ៍ ចំពោះអ្នកល្មើសច្បាប់ ម៉ូតូ៨ម៉ឺន រថយន្តស្រាល១២ម៉ឺន និងធុនធ្ងន់ជាង២លានរៀល

ភ្នំពេញ៖ ចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០ កងកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក នឹងអនុវត្តការពិន័យអន្តរការណ៍ចំពោះអ្នកល្មើនឹងច្បាប់ចរាចរណ៍ តាមអនុក្រឹត្យលេខ៣៩ អនក្រ.បក ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ និងការកែសម្រួលអនុក្រឹត្យលេខ៤៤ អនក្រ.បក ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ ស្ដីពីការពិន័យអន្តរការណ៍អំពើល្មើសច្បាប់ចរាចរណ៍ផ្លូវគោក ដែលបានតម្លើងកម្រិតទឹកប្រាក់ក្នុងចំនួនពី ៣ទៅ៥ដង ដូចជា ប្រើទូរសព្ទដៃពេលបើកបរដោយគ្មានឧបរណ៍ភ្ជាប់ទំនាក់ទំនង អ្នកជិះម៉ូ ៨ម៉ឺនរៀល រថយន្តធុនស្រាល ១២ម៉ឺនរៀល និងធុនធ្ងន់ ២ ២៥០ ០០០រៀល។ បើតាមការជូនដំណឹងរបស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ថ្ងៃទី១៧ ខែមេសា នេះ។

នៅក្នុងសេចក្ដីជូនដំណឹងរបស់ គ.ស.ច.គ ខាងលើបានបន្តថា បានកំណត់យកឆ្នាំ២០២០ ជាឆ្នាំនៃការរឹតបន្តឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរចរណ៍ដែលមានកណើនយ៉ាងគំហុកនាឆ្នាំ២០១៩ កន្លងទៅ គ.ស.ច.គ បានជំរុញការរឹតបន្តឹងអនុវត្តច្បាប់យ៉ាងសកម្មនៅទូទាំងប្រទេស បានធ្វើឱ្យគ្រោះថ្នាក់ចរាចរណ៍ថយចុំចំនួន ១៥០លើក ស្មើនឹង១៤ភាគរយ ចំនួនអ្នកស្លាប់ថយចំនួន ២០នាក់ ស្មើនឹង៤ភាគរយ និងចំនួនអ្នករបួសថយចុះ ១៧៧នាក់ស្មើនឹង១៧ភាគរយ បើប្រៀបធៀបត្រីមាសទី១ ឆ្នាំ២០១៩។

ប្រធាន គ.ស.ច.គ សម្ដេច ស ខេង បានបានកើតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ និងប្រជាពលរដ្ឋប្រើប្រើប្រាស់ផ្លូវដ៏ច្រើនលើសលុប ដែលបានចូលរួមយ៉ាងសកម្មក្នុងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក។ បើតាមសេចក្ដីជូនដំណឹងដដែលបាន បន្ថែមថា ទោះជាយ៉ាងនេះក្ដី កត់សម្គាល់ឃើញថាគ្រោះថ្នាក់ចរាចរណ៍នៅតែមានចំនួនច្រើនគួឱ្យព្រួយបារម្ភ ធ្វើឱ្យប៉ះពា់ដល់ជីវភាពសង្គមនិងណ្ដាប់ធ្នាប់សាធារណៈ។

ប្រធាន គ.ស.ច.គ បានអំពាវនាវដល់ប្រជាពលរដ្ឋប្រើប្រាស់ផ្លូវ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីធានាអាយុជីវិតខ្លួនឯង និងអ្នកដទៃ ប្រកបដោយឆន្ទៈភ្ញាក់រលឹកខ្ពស់​សំដៅលើកស្ទួយកិត្តិយស សេចក្ដីថ្លៃថ្នូរ និងសណ្ដាប់ធ្នាប់សង្គមនៅកម្ពុជា៕

ដោយ៖ឌីណា