ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជាបានប្រកាសនៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ ថា ពុំរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីទៀតទេ ដោយចំនួន ១២២ករណី ដដែល ក្នុងចំនួននេះ ៩៨ករណីបានជាសះស្បើយ ស្មើនឹង ៨០,៣៣ភាគរយ គ្មានអ្នកស្លាប់។
ក្រសួងសុខាភិបាលក្រើនរម្លឹកថា ទោះបីជាពុំរកឃើញករណីថ្មីក៏ដោយ ប៉ុន្តែសូមឱ្យប្រជាពលរដ្ឋនៅបន្តប្រុងប្រយ័ត្នជាប់ជានិច្ច ត្រូវធ្វើអនាម័យ និងនៅឃ្លាតឆ្ងាយពីគ្នា ហើយនិងមិនចេញក្រៅផ្ទះបើគ្មានការចាំបាច់។
អ្នកជាសះស្បើយ ៩៨នាក់ រួមមានជនជាតិខ្មែរ ៤១នាក់, ជនជាតិបារាំង ៣៧នាក់, ចិន ១នាក់, ម៉ាឡេស៊ី ១២នាក់, អង់គ្លេស ៤នាក់, បែលហ្សិក ១នាក់ និងជនជាតិឥណ្ឌូណេស៊ី ២នាក់៕
ដោយ៖ឌីណា