Register Already an agent ? Login

សម្ដេច ហ៊ុន សែន៖ ចៀសវាងរើសអើងពូជសាសន៍ និងប្រកាន់ជំហរស្ដីបន្ទោស ដែលជាល្បែងទម្លាក់កំហុសដ៏អាក្រក់ ឈានទៅដល់ការបែកបាក់សាមគ្គី កុំព្រោះតែជំងឺកូវីដ-១៩

ភ្នំពេញ៖ ពីព្រោះតែជំងឺដ៏កាចសាហាវ ដែលបានឆ្លងរាលដាលពាសពេញពិភពលោក មានការរើសអើងពូជសាសន៍ និងប្រកាន់ជំហរស្ដីបន្ទោស ដែលជាល្បែងទម្លាក់កំហុសដ៏អាក្រក់មួយ នាំដល់ការបែកបាក់សាមគ្គីភាព ខណៈពិភពលោកទាំងមូលកំពុងខិតខំរួបរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះ។ ជាថ្លែងរបស់ សម្ដេច នាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងកិច្ចប្រជុំកំពូលអាស៊ានពិសេស ស្ដីពី «បញ្ហាជំងឺកូវីដ-១៩» តាមរយៈ Video Conference នាព្រឹកថ្ងៃទី១៤ ខែមេសា នេះ នៅកម្ពុជា បានបន្តថា ក្នុងស្មារតីមនុស្សធម៌ និងសាមគ្គីភាពអន្តរជាតិ កម្ពុជាបានអនុញ្ញាឱ្យនាវាទេសចរណ៍ Westerdam ដែលផ្ទុកអ្នកដំណើរជាង២ពាន់នាក់ ចូលចតកាលពីថ្ងៃទី១៣ ខែកុម្ភៈ កន្លងទៅនេះ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានបន្តទៀតថា កម្ពុជា មិនត្រឹមតែបាន និងកំពុងជួយព្យាបាលពលរដ្ឋខ្មែររបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែក៏បានព្យាលបាលទាំងជនបរទេស រួមមាន ឥណ្ឌូនេស៊ី២នាក់, ម៉ាឡេស៊ី១៣នាក់, ចិន១នាក់, អង់គ្លេស៥នាក់, បារាំង៤០នាក់, កាណាដា១នាក់, ប៊ែលហ្សិក១នាក់, និងអាមេរិក២នាក់ ដោយមិនគិតថ្លៃ នៅកម្ពុជា។

នៅក្នុង Video Conference មេដឹកនាំកម្ពុជាបានបន្ថែម ដោយបានជំរុញថា យើងត្រូវបន្តពង្រឹងស្មារតីជួយគ្នាទៅវិញទៅមកក្នុងអាស៊ាន ជាពិសេស ចំពោះប្រជាជនអាស៊ាន ដែលជាប់គាំងដំណើរ ឬ រងគ្រោះដោយជំងឺកូវីដ-១៩។ ក្នុងន័យនេះ សម្ដេច បានអរគុណដល់បណ្ដាប្រទេសសមាជិកអាស៊ាន បានជួយសហការសម្របសម្រួល ដល់ការធ្វើដំណើររបស់ពលរដ្ឋខ្មែរ ដែលបានជាប់គាំងតាមផ្លូវ និងតាមព្រលានយន្តហោះ មួយចំនួនកន្លងមក ជាមួយគ្នានេះ កម្ពុជា ក៏បានខិតខំជួយសម្របសម្រួល យ៉ាងយកចិត្តទុកដាក់ដូចគ្នា។ សម្ដេច បានរម្លឹកថា កាលពីថ្ងៃទី២៥ ខែមីនា កន្លងទៅ កម្ពុជាបានសម្របសម្រួលឱ្យម៉ាឡេស៊ីបញ្ជូនយន្តហោះពិសេស១គ្រឿង មកទទួលពលរដ្ឋខ្លួន ដែលជាប់គាំងនៅកម្ពុជាចំនួន ១១១នាក់។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបន្ថែមទៀតថា អស៊ានត្រូវគិតគូរយុទ្ធសាស្រ្ត ក្នុងការស្តារ និងជំរុញការងើបឡើងវិញនូវកំណើនសេដ្ឋកិច្ចបន្ទាប់ពីវិបត្តិកូវីដ-១៩ ត្រូវបានបញ្ចប់។ កម្ពុជាយល់ឃើញថា អាស៊ានត្រូវពន្លឿនការអនុវត្តផែនការ និងយន្តការដែលមានស្រាប់ ឱ្យបានលឿនក៏ដូចជាជំរុញការធ្វើសមារណកម្មសេដ្ឋកិច្ចតំបន់, លុបបំបាត់ចោលរបាំងមិនមែនពន្ធ និងបង្កើតកិច្ចសម្របសម្រួលពាណិជ្ជកម្ម។

នាយករដ្ឋមន្រ្តីកម្ពុជា បានបញ្ជាក់ថា៖ «ផលប៉ពាល់ពីជំងឺកូវីដ-១៩ បានមកដល់លឿន និងមានទំហំធំ ហើយកំពុងរីករាលដាលពីវិស័យមួយទៅវិស័យមួយ។ ជាក់ស្ដែង ការរីករាលដាលនៃជំងឺនេះ បាននិងកំពុងបង្កឱ្យមានផលប៉ះពាល់កាន់តែខ្លាំងដល់ការអភិវឌ្ឍអាស៊ាន។ ជារួមដោយមិនគិតលើប្រពន្ធសុខាភិបាលប៉ុណ្ណោះទេ ប៉ុន្តែក៏បានប៉ះពាល់ដល់វិស័យទេសចរណ៍, ពាណិជ្ជកម្ម, ហិរញ្ញវត្ថុ, ឧស្សាហកម្ម ក៏ដូចជាជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទូទៅ»។

តាមរយៈ Video Conference រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា សូមសម្ដែងនូវការចូលរូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ជូនចំពោះរដ្ឋាភិបាល នៃប្រទេសសមាជិកអាស៊ាន ដែលទទួលរងនូវការបាត់បង់ជីវិតប្រជាជន ដោយសារជំងឺកូវីដ-១៩៕

ដោយ៖ឌីណា