Register Already an agent ? Login

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចែកជាបីសមរភូមិ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩

ភ្នំពេញ៖ សម្រាប់ប្រទេសកម្ពុជា អាចវាតម្លៃបានថា ស្ថានភាពជំងឺកូវីដ-19 កំពុងស្ថិតនៅដំណាក់កាលនៃការឆ្លងរីករាលដាលជាចង្កោមតូចៗ ដែលមួយផ្នែកធំការឆ្លង គឺជាការនាំចូលជំងឹពីខាងក្រៅ។ ជាថ្លែងរបស់ សម្ដេច នាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងកិច្ចប្រជុំកំពូលអាស៊ានពិសេស ស្ដីពី «បញ្ហាជំងឺកូវីដ-១៩» តាមរយៈ Video Conference នាព្រឹកថ្ងៃទី១៤ ខែមេសា នេះ នៅកម្ពុជា បានបន្តថា ដូចជាប្រទេសដទៃនៅអាស៊ាន, កម្ពុជាបានដាក់ចេញនូវវិធានការជាច្រើនប្រកបដោយម៉ឹងម៉ាត់ ដាច់ខាត និងហ្មត់ចត់។

នៅក្នុង Video Conference សម្ដេច នាយករដ្ឋមន្រ្តី បានចែកជាបីសមរភូមិ ដើម្បីការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩៖ ទី១. ការទប់ស្កាត់មិនឱ្យមានការបន្តនាំចូលជំងឺមកមកម្ពុជា, ទី២. ការទប់ស្កាត់នូវការរីករាលដាលនៅក្នុងប្រទេស និង ទី៣. ការព្យាបាលអ្នកដែលបាននឆ្លងជំងឺកូវីដ-១៩។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានថ្លែងបញ្ជាក់៖ «ដើម្បីធានាប្រសិទ្ធភាពការងារក្នុងកម្រិតខ្ពស់បមផុត កម្ពុជាបានបង្កើតគណៈកម្មាធិការជាតិប្រយុទ្ធនឹងជំងឺដ៏កាចសាវនេះ។ ជាបញ្ជាការដ្ឋានរួមក្នុងការដឹកនាំ ដាកើចេញ និងជំរុញការអនុវត្តនូវវិធានការទាំងអស់។ ទន្ទឹមនេះ កាលពីថ្ងៃទី៧ ខែមេសា កន្លងទៅ កម្ពុជាបានសម្រេចចិត្តលើកពេលប្រារព្ធពិធីចូលឆ្នាំខ្មែរ និងបិទការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខត្តមួយទៀត»។

នាពេលកន្លងមក វិធានការនានាប្រយុទ្ធនឹងជំងឺកូវីដ-១៩ សម្រាប់ប្រទេសទាំងអស់ ភាគច្រើនគឺផ្តោតទៅលើការអនុវត្តនៅផ្ទៃប្រទេស។ ជាការបន្តរបស់ សមម្ដេច នាយករដ្ឋមន្រ្តី ថ្លែងថា ក្នុងបរុការណ៍សកលភាវូបនីយកម្ម និងសមាហរណកម្មតំបន់ សម្ដេច យល់ថា ការប្រយុទ្ធនឹងជំងឺដ៏កាចសាហាវនេះ គឺមិនអាចដោះស្រាយត្រឹមកម្រិតប្រទេសនីមួយៗបានឡើយ ពីព្រោះភាពជោគជ័យនៃការប្រយុទ្ធនឹងជំងឺនេះ តោងទាមទារឱ្យមានការពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែស៊ីចម្រៅ និងទូលំទូលាយ។

ស្ថិតក្នុងការថ្លែងដដែល សម្ដេច បានសង្កត់ធ្ងន់ថា៖ «ជារួម អាស៊ានត្រូវតែរួមដៃគ្នា និងប្រែក្លាយការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ទៅជាសមរភូមិ»។

ក្នុងស្មារតីនេះ សម្ដេចបានផ្តល់ក៏ដូចជាចែករំលែកនូវទស្សនៈ ក្នុងការកំចាត់ជំងឺនេះ គឺការលើកកម្ពស់ការចែករំលែកឱ្យ បានទាន់ពេលវេលានូវឧត្តមានុវត្តន៍ ព័ត៌មាន ទិន្នន័យ ព្រមទាំងបច្ចេកទេស បទពិសោធន៍ និងចំណេះបាក់ព័ន្ធនឹងវេជ្ជសាស្រ្តអំពីជំងឺនេះ ក្នុងការការពារ ទប់ស្កាត់ វិនិច្ឆ័យ ព្យាបាល និងតាមដាន។ សម្ដេច បន្តថា ការបន្តពង្រឹងយន្តការកិច្ចសហប្រតិត្តិការអាស៊ានដែលមានស្រាប់ ក៏ដូចជាកិច្ចសហប្រតិបត្តិការជាមួយអង្កការអន្តរជាតិ និងដៃគូសន្ទនានា ក្នុងវិស័យសុខភាពសាធារណៈ ដើម្បីដោះស្រាយបញ្ហាប្រឈមដែលកើតចេញពីជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាពនិងការចែករំលែកនូវវិធាន បច្ចេកទេស និងសម្ភារ បរក្ខារវេជ្ជសាស្រ្ត។ល។

សម្ដេច នាយករដ្ឋមន្រ្តីបានបន្ថែមថា ក្នុងស្មារតីនេះ កម្ពុជាសូមវាយតម្លៃខ្ពស់ចំពោះការឯកភាពគ្នាបង្កើត «មូលនិធិអាស៊ានសម្រាប់ឆ្លើយតបទៅនឹងជំងឺកូវីដ-១៩» ដើម្បីឆ្លើយតបនឹងតម្រូវការចាំបាច់នានា រួមមានក្នុងផ្នែកបរិក្ខារ និងផ្នែកសុខាភិបាល ជាដើម៕

ដោយ៖ឌីណា