Register Already an agent ? Login

គិតត្រឹមថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០ កម្ពុជា មានអ្នកជំងឺកូវីដ-១៩ ១១៧ករណី ក្នុងចំនួននេះ បានជាសះស្បើយ ៦៣នាក់

ភ្នំពេញ៖ កម្ពុជាមានអ្នកជំងឺកូវីដ-១៩ ១១៧ករណី គិតត្រឹមថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០ ដោយក្នុងចំនួននេះ បានជាសះស្បើយចំនួន ៦៣ករណី គ្មានអ្នកស្លាប់ទេ។ បើតាមការឱ្យដឹងពីក្រសួងសុខាភិបាលកម្ពុជា បញ្ជាក់ថា កម្ពុជា ពុំទាន់រកឃើញភ័ស្តុតាងបញ្ជាក់ថា ការឆ្លងក្នុងសហគមន៍នៅឡើយទេ ប៉ុន្តែលទ្ធផលនឹងអាចកើតមានឡើង។

នាយកដ្ឋានប្រយុទ្ធនឹងជំឆ្លង CDC បានបង្ហាញឱ្យដឹងនៅព្រឹកថ្ងៃទី៨ ម៉ោង ៩ ថា បានរកឃើញអ្នកចំងឺកូវីដ-១៩ ២ករណីថ្មី។

បើតាមតាមលេខរបស់អង្គការសុខភាពពិភពលោក (WHO) បានឱ្យដឹងថា ប្រទេស/ដែនដីប្រមាណ២១០ ដែលមានករណីជំងឺឆ្លងកូវីដ-១៩ នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០។ WHO បានបន្តថា បើតាមតុល្យការចុងក្រោយនៅលើ World meters អ្នកឆ្លងឡើងជិត១.៣៦លាននាក់ ក្នុងចំនូននេះ ជាង៧ម៉ឺននាក់ បានស្លាប់ និងជិត៣០ម៉ឺននាក់បានជាសះស្បើយ៕

ដោយ៖ឌីណ