ភ្នំពេញ៖ ព្រឹទ្ធសភាកម្ពុជា បានបើសម័យប្រជុំវិសាមញ្ញព្រឹទ្ធសភានីតិកាលទី៤ បានយល់ព្រមទៅលើសេចក្ដីព្រាងច្បាប់របស់ក្រសួងរ៉ែ និងថាមពល សម្រាប់គម្រោងវិនិយោគបង្កើតរោងចក្រអគ្គិសនីដុតធ្យូងថ្មនៅខេត្តកោះកុង មានកម្លាំង ៧០០មេហ្គាវ៉ាត់ ខេត្តឧត្តរមានជ័យ ២៦៥មេហ្គាវ៉ាត់ និងសាងសង់ខ្សែបណ្ដាញបញ្ជូនអគ្គិសនី តភ្ជាប់ពីឧត្តរមានជ័យ មកអនុស្ថានីយសៀមរាបខាងកើត តង់ស្យុង ២៣០គីឡូវ៉ុល។ បើតាសេចក្ដីប្រកាសព័ត៌មាន របស់លេខាធិការដ្ឋាន ព្រឹទ្ធសភា ថ្ងៃទី២ ខែមេសា ឆ្នាំ២០២០។
លេខាធិការដ្ឋាន ព្រឹទ្ធសភា បានឱ្យដឹងថា ពិនិត្យយល់ព្រមលើសេចក្ដីព្រាងច្បាប់ ស្ដីពី ការនុម័តយល់ព្រមលើការធានារបស់រដ្ឋាភិបាលកម្ពុជា ឱ្យក្រុមហ៊ុន រ៉ុយាល់គ្រុប អ៊ិនវេសមិន គ្រុប ឯ.ក សម្រាប់វិនិយោគសាងសង់រោងចក្រអគ្គិសនីដុតធ្យូងថ្ម អនុភាព ៧០០មេហ្គាវ៉ាត់ នៅខេត្តកោះកុង។
មានផលប្រយោជន៍ក្នុងជំរុញការផ្គត់ផ្គង់អគ្គិសនីឱ្យបានគ្របដណ្ដប់គ្រប់ភូមិទូទាំងប្រទេស ព្រមទាំងធានានូវសន្តិសុខក្នុងការផ្គត់ផ្គង់ថាមពលអគ្គិសនី មានគុណភាព និងតម្លៃសមរម្យ ថែមទាំងអាចជួយកាត់បន្ថយការទិញអគ្គិសនី ដែលមានតម្លៃថ្លៃពីប្រភពនាំចូលប្រទេសជិតខាង។ បើតាមសេចក្ដីព្រាងច្បាប់ក្រសួងរ៉ែ បន្តថា ប្រការនេះនឹងរួមចំណែករុញបន្ថែមទៀតនូវការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងកាត់បន្ថយភាពក្រីក្ររបស់ប្រជានទូទាំងប្រទេស។
លេខាធិការដ្ឋាន បានបន្តថា ពិនិត្យយល់ព្រមលើសេចក្ដីព្រាងច្បាប់ ស្ដីពី ការនុម័តយល់ព្រមលើការធានារបស់រដ្ឋាភិបាលកម្ពុជា ឱ្យក្រុមហ៊ុន ហាន សេង ខូល ម៉ាញ សម្រាប់វិនិយោគសាងសង់រោងចក្រអគ្គិសនីដុតធ្យូងថ្ម អនុភាព ២៦៥មេហ្គាវ៉ាត់ នៅខេត្តឧត្តរមានជ័យ។
មានសារសំខាន់ក្នុងការជួយទ្រទ្រង់ដល់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចឱ្យកាន់តែរីកចម្រើន ធានាបាននូវសមធម៌សង្គម និងការលើកម្ពស់ជីវភាព ប្រចាពរដ្ឋឱ្យកាន់តែល្អប្រសើរឡើងថែមទៀត។ បើតាមសេចក្ដីព្រាងច្បាប់ក្រសួងរ៉ែ ដដែល បញ្ជាក់ថា ពិសេសនោះគឺ ជាកត្តាជំរុញដល់ការអនុវត្តគោលនយោបាយរបា់រាជរដ្ឋាភិបាល ដើម្បីបញ្ចុះតម្លៃអគ្គិសនី និងផ្គត់ផ្គង់អគ្គិសនីឱ្យពលរដ្ឋបានប្រើប្រាស់គ្រប់ភូមិ ក្នុងក្របខណ្ឌទូទាំងប្រទេស។
នៅក្នុងសេចក្ដីប្រកាសព័ត៌មាន របស់ លេខាធិការដ្ឋានបានបន្ថែមថា ពិនិត្យយល់ព្រមលើសេចក្ដីព្រាងច្បាប់ ស្ដីពី ការនុម័តយល់ព្រមលើការធានារបស់រដ្ឋាភិបាលកម្ពុជា ឱ្យក្រុមហ៊ុន ហាន សេង ខូល ម៉ាញ សម្រាប់វិនិយោគសាងសង់ខ្សែបណ្ដាញ បញ្ជូនអគ្គិសនី តង់ស្យុង ២៣០គីឡូវ៉ុល តភ្ជាប់ពីខេត្តឧត្តរមានជ័យ មកអនុស្ថានីយសៀមរាបខាងកើត។
សេចក្ដីព្រាងច្បាប់ក្រសួងរ៉ែ បានលើកឡើងថា ពិតជាមានសារសំខាន់ និងមានផលប្រយោជន៍ធំទូលាយ អា្សរ័យដោយគម្រោងនេះ អាចចូលរួមក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលខិតខំកាត់បន្ថយថ្លៃអគ្គិសនី ព្រមទាំងជំរុញនូវដំណើរការអភិវឌ្ឍសេដ្ឋកិច្ច សង្កម ជាពិសេស ដើម្បីកាត់បន្ថយភាពក្រីក្ររបស់ជាជន ព្រមទាំងធានាមានអគ្គិសនីនៅគ្រប់ភូមិទូទាំងប្រទេស៕
ដោយ៖ឌីណា