Register Already an agent ? Login

ដើមខែ៤ ឆ្នាំ២០២០ CDC ផ្ដល់សិទ្ធិឱ្យក្រុមហ៊ុនចំនួន ៧ វិនិយោគលើវិស័យគ្រៀងបង្គំអគ្គិសនី និងកាត់ដេរ ក្នុងទឹកប្រាក់ប្រមាណ ១៤៤លានដុល្លារ

ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ដល់ក្រុមហ៊ុនចំនួន ដែលវិនិយោគដូចជា គ្រឿងបង្គំអគ្គិសនី ដេរស្បែកជើង គ្រឿងយានយន្ត សរុបទឹកប្រាក់ប្រមាណ ១៤៤លានដុល្លារ ដែលផ្ដល់ការងារដល់ប្រពលរដ្ឋចំនួន ២៧៦,០៥៥កន្លែង។

CDC ផ្ដល់សិទ្ធិឱ្យវិនិយោគមានដូចតទៅ៖ ទី.ក្រុមហ៊ុន PRECISE ELECTRIC MANUFACTURING (CAMBODIA) CO., LTD. គម្រោងបង្កើតរោងចក្រផលិត Transformer និងផ្គុំដំឡើង Switchboard ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិទទឹង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានទុនវិនិយោគប្រមាណ ៥លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៦៥កន្លែង។ ទី២.ក្រុមហ៊ុន JU WANG FOOTWEAR CO., LTD. គម្រោងបង្កើតរោងចក្រផលិតស្បែកជើងគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ ៦A ភូមិរវាង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម មានទុនវិនិយោគប្រមាណ ៦,១លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១.៤០០កន្លែង។

ទី៣.ក្រុមហ៊ុន IMPERIAL STAR SOLAR (CAMBODIA) CO., LTD. គម្រោងបង្កើតរោងចក្រផលិត និងផ្គុំដំឡើងបន្ទះសូឡា ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចាស់ ឃុំពេជ្រមុនី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៧,៩លានដុល្លារ និងអាចបង្កើតការងារបានចំនួន ២៩៨កន្លែង។ ទី៤.ក្រុមហ៊ុន TOPEC ELECTRIC CO., LTD.” គម្រោងបង្កើតរោងចក្រផលិតខ្សែភ្លើងគ្រប់ប្រភេទ (Wires, Cables) និងផ្គុំដំឡើងសម្ភារៈបរិក្ខារអគ្គិសនី (Meter Box) ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិសារវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានទុនវិនិយោគប្រមាណ ៨,៦លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៥៧៩កន្លែង។

ទី៥.ក្រុមហ៊ុន VISCOT PRODUCTS CO., LTD. គម្រោងបង្កើតរោងចក្រផលិតសម្ភារៈតុបតែងសក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិសម្តេចឳ ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ១១,៦លានដុល្លារ និងអាចបង្កើតការងារបានចំនួន ២៦៤កន្លែង។ ទី៦.ក្រុមហ៊ុន SUNDANCE INDUSTRIES CO., LTD.” គម្រោងបង្កើតរោងចក្រផលិតសំបកកង់រថយន្តគ្រប់ប្រភេទ និងគ្រឿងបង្គុំកង់រថយន្ត ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិទំពាម ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៣២,៩លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៣៣២កន្លែង។

ទី៧.ក្រុមហ៊ុន KEPSTAR DATA CENTRE MANAGEMENT CO., LTD. គម្រោងសាងសង់ និងធ្វើអាជីវកម្មមជ្ឈមណ្ឌលទិន្នន័យ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិគល់ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគចំនួន ១០២លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៣៩០កន្លែង៕

ដោយ៖ឌីណា