ព្រះសីហនុ៖ គិតចាប់ពីថ្ងៃបើកការដ្ឋានស្ថាបនាផ្លូវចំនួន ៣៤ខ្សែ ក្នុងខេត្តព្រះសីហនុ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ ២០១៩ ក្រោមអធិតីភាព សម្ដេច នាយករដ្ឋមន្ត្រី ហ៊ុន សែន គឺមានរយៈពេលជាង ៤ខែហើយ ដោយក្រុមកងវិស្វកម្ម រួមទាំងក្រុមហ៊ុនឯកជនទទួលគំរោងសា្ថបនាសរុបទាំង ៨ក្រុមហ៊ុន បាននឹងកំពុងតែពន្លឿនការងារស្ថាបនារៀងៗខ្លួន ទាំងយប់ទាំងថ្ងៃ ដើម្បីសម្រេចឱ្យបានទៅតាមផែនការដែលបានកំណត់ ដែលមកទល់ពេលនេះបើគិតជារួមគឺ សម្រេចបានប្រមាណ ៥៥ភាគរយហើយ។ បើតាមការឱ្យដឹងពីអ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ លោក ឃាង ភារម្យ។
អ្នកនាំពាក្យបានបន្តថា គួច ចំរើន អភិបាលខេត្តព្រះសីហនុ អមដំណើរដោយ លោក អ៊ី សុខឡេង អភិបាលក្រុង បានដឹកនាំមន្រ្តីជំនាញចុះពិនិត្យការស្ថាបនាផ្លូវលេខ ៤០០ (ក្បែរឆ្នេរអូរឈើទាល) ក្នុងក្រុងព្រះសីហនុ ដែលជាផ្លួវមួយក្នុងគំរោងផ្លូវទាំង ៣៤ខែ្ស ដែលត្រូវស្ថាបនា៕
ដោយ៖ឌីណា