Register Already an agent ? Login

៣ខែ ដើមឆ្នាំ២០២០ កសិផលកម្ពុជានាំទៅទីផ្សាអន្តរជាតិសរុបចំនួន ២ ៩៣៦ ៩៩២,៨៥តោន

ភ្នំពេញ៖ កសិផលរបស់កម្ពុជាបាននាំទៅទៅផ្សារអន្តរជាតិ រយៈពេល ៣ខែ ឆ្នាំ២០២០មានចំនួន ២ ៩៣៦ ៩៩២,៨៥តោន (ជារួមផ្លូវការនិងមិនផ្លូវការ) ដែលមានមុខទំនិញ អង្ករ ចំណិតដំឡូងមីក្រៀម ដំឡូងស្រស់ ម្សៅដមឡូងមី គ្រាប់ស្វាយចន្ទី សណ្ដែកសៀង ផ្លែចេកស្រស់ ផ្លែស្វាយ ម្រេច បន្លែ ដំណាំស្វាយ ជ័រកៅស៊ូ សសៃគុយទាវ ថ្នាំចក់ ដៃភ្លៃ ឈើ កាកស្រា ប៊ៀម្ទេសស្រស់ជាដើម។ បើតាមទិន្នន័យរបស់អគ្គនាយកដ្ឋានកសិកម្ម។

ការនាំចេញ អង្ករមានចំនួន ២៣០៩៤៨,០៧៥តោន ទៅប្រទេស ១០១ ៣៤៥តោន, អរ៉ុប ៧០ ០៤០តោន, អាស៊ាន ២៨ ៧៩៩តោន និងទិសដៅផ្សេងៗទៀត ៣០ ៧៦៤តោន។

ចំណិតដំឡូងមីក្រៀមចំនួន ៨៦៤ ៦២០តោន ថៃ-វៀតណាម ជាប្រចាំថ្ងៃ ១០ ០០០តោន, ដំឡូងស្រស់ចំនួន ២៣៩ ៨៥០តោន ថៃ-វៀតណាម, ម្សៅដំឡូងមីចំនួន ៧ ៤១១តោន ឥណ្ឌា-ចិន-ប៊ែលហ្សិក, គ្រាប់ស្វាយចន្ទីចំនួន ១២១ ៩៧៦,៦៨តោន វៀតណាម-ជប៉ុន-រុស្ស៊ី-ចិន ជាប្រចាំថ្ងៃ ៣​២៤០តោន, គ្រាប់ពោតចំនួន ២៥ ៦៨៦,៥៦តោន ថៃ-កូរ៉េ-តៃវ៉ាន់ ជាប្រចាំថ្ងៃ ៤២០តោន។

ផ្លែចេកស្រស់ចំនួន ៧៦ ៦១៤,៧៤តោន ចិន-វៀតណាម-ជប៉ុន, ផ្លែស្វាយចំនួន ២៥ ៨១១,១៥តោន ថៃ-វៀតណាមបារាំង-រុស្ស៊ី-កូរ៉េ-ហុងកុង ជាប្រចាំថ្ងស ០,៩៥តោន, ម្រេចចំនួន ២៩៩,១៣៧តោន ជប៉ុន-ប៊ែលហ្សិក-ហូឡង់-បារាំង-អាល្លឺម៉ង់-ស្វីស-វៀតណាម-អាមេរិក-រុស្ស៊ី-អង់គ្លេស-ឥណ្ឌា, បន្លែចំនួន ៣៨,៦៣តោន បារាំង-ឆេក-ហីឡង់។

ដំណាំស្វាយ-ទឹកស៊ីរ៉ូស្វាយ-ជ័រកៅស៊ូ-សសៃគុយទាវ-ថ្នាជក់ ដៃក្លៃ ឈើ កាកស្រាប៊ៀ ម្ទេសស្រស់ចំនួនជារួម ៤៥ ០៨២,៨៩តោន នាំទៅប្រទេស ឥណ្ឌូនេស៊ី,ចិន,រ៉ូម៉ានី,ម៉ាឡេស៊ី,អាមេរិក,ជប៉ុន,ថៃ,ហ្វីលីពីន,វៀតណាម,ឥណ្ឌា និងអាហ្វ្រេកខាងត្បូង ជាប្រចាំថ្ងៃ ៣ ២១៧,៨៨តោន។

ការនាំចេញក្រៅផ្លូវការ មានស្រូវចមនួន ៨៤៩ ៣៨២,០០តោន និងដំឡូងមីស្រស់ចំនួន ៤៤៩ ២៧២,០០តោន នាំទៅវៀតណាម មានចំនួនសរុប ១ ២៩៨ ៦៥៤,០០តោន៕

ដោយ៖ឌីណា