Register Already an agent ? Login

ផ្លូវជាតិលេខ៣ សម្រេចបាន ៦៧ភាគរយ ហើយ គិតត្រឹមថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០

ភ្នំពេញ៖គម្រោងធ្វើឱ្យឡើងផ្លូវជាតិលេខ៣ តភ្ជាប់ពីភ្នំពេញ ទៅខេត្តកំពត ប្រវែង១៣៤,៨២៦ គីឡូម៉ែត្រ ដោយក្រាលបេតុងកៅស៊ូ (AC) សម្រេចបាន ៦៧ភាគរយ ដោយគិតត្រឹមថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០។ តាមផែនការគ្រោងទុក គម្រោងនេះនឹងបញ្ចប់នៅក្នុងឆ្នាំ២០២២ ខាងមុខ។ បើតាមការឱ្យដឹងពីក្រសួងដឹកជញ្ជូនថ្ងៃទី៣១ ខែមីនា នេះ។

ក្រសួងដឹកជញ្ជូន ក៏សូមអធ្យាស្រ័យចំពោះផលប៉ះពាល់ និងការរំខាននានា ដែលកើតឡើងអំឡុងសាងសង់ផ្លូវនោះ ហើយក្រសួង បានយកចិត្តទុកដាក់តាមដាន និងជំរុញឱ្យក្រុមហ៊ុនសាងសង់ ស្រោចទឹកជាប្រចាំ ជាពិសេសតំបន់ទីប្រជុំជន ដើម្បីកាត់បន្ថយផលប៉ះពាល់(ដីហ៊ុយ) ផងដែរ។

ក្រសួងដឹកជញ្ជូន សង្ឃឹមថាបងប្អូនប្រជាពលរដ្ឋនឹងសប្បាយរីករាយ និងទទួលបានអត្ថប្រយោជន៍ជាច្រើន ពីផ្លូវនេះ ក្រោយការសាងសង់សម្រេចបានជាស្ថាពរនាពេលខាងមុខនេះ៕

ដោយ៖ឌីណា