Register Already an agent ? Login

ការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធបានជាង ៥,៤លានបណ្ណ ស្មើ៧៨,០៧% នៃក្បាលដីសរុបជាង ៧លានក្បាលដី ក្រសួងដែនដីគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២១ឱ្យបាន ១០០%

ភ្នំពេញ៖ កម្ពុជាអនុវត្តប្រព័ន្ធសេដ្ឋកិច្ចទីផ្សារមានការលើកទឹកចិត្តដល់ការវិនិយោគដោយច្បាប់ មានប្រជាពលរដ្ឋសកម្មក្នុងវ័យពលកម្មច្រើនលើសលុបប្រកបដោយការប្រកួតប្រជែង សេវារដ្ឋបាលដែលបម្រើដល់ធុរកិច្ច និងការវិនិយោគមានភាពងាយស្រួល ដោយអនុវត្តប្រប័ន្ធច្រកចេញចូលតែមួយ របបកម្មសិទ្ធិដីធ្លីមានប្រព័ន្ធសុរិយោដីបានជាង ៥,៤លានបណ្ណ ស្មើនឹង ៧៨,០៨ភាគរយ នៃក្បាលដីសរុបប្រមាណ ៧លានក្បាលដី នឹងគ្រោងបញ្ចប់ឱ្យបាន ១០០% នៅឆ្នាំ២០២១។ ជាការថ្លែងរបស់ លោក ប៉ែន សុផល រដ្ឋាលេខាធិការក្រសួងដែនដី នៅក្នុងរបាយការណ៍វេទិកានគរូបនីយកម្មកម្ពុជា។

លោក ប៉ែន សុផលបានថ្លែងបន្តថា គោលនយោបាយជាតិស្ដីពីការរៀបចំដែនដីកម្ពុជា ត្រូវបានសម្រេចដាក់ឱ្យអនុវត្តដោយរាជរដ្ឋាភិបាលកម្ពុជា ត្រូវបានគ្រប់គ្រង ប្រើប្រាស់ ការពារ និងអភិវឌ្ឍតាមរយៈការធ្វើសមាហរណកម្មនូវផែការយុទ្ធសាស្រ្តរៀបចំដែនដី និងារធ្វើឱ្យរលូននូវវិធាន និងឧបករណ៍ចាំបាច់នានា តាមវិស័យប្រកបដោយសុខដុមរមនានៅតាមតំបន់ភូមិសាស្រ្តនីមួយៗ។ រដ្ឋលេខាធិការក្រសួងដែនដី ថា ដោយបានកំណត់យុទ្ធសាស្រ្តតំបន់ប៉ូល អភិវឌ្ឍជាតិ តំបន់ស្នូល និងអ័ក្សនៃការអភិវឌ្ឍជាតិ ដែលមានសក្ដានុពល និងអាទិភាពសម្រាប់ អភិវឌ្ឍ និងអភិរក្សធនធានធម្មជាំតិ ដើម្បីឆ្លើយតបទីនឹងកំណើនប្រជាជន និងការអភិវឌ្ឍសេដ្ឋកិច្ច។

នៅក្នុងវេទិការនគរូបនីយកម្មកម្ពុជា ស្ដីពី «ការអភិវឌ្ឍទីក្រុងកម្ពុជាប្រកបដោយភាពឆ្លាតវៃ ចីរភាព និងបរិយាបន្ន» កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ រដ្ឋលេខាធិការក្រសួងដែនដី បានបន្តទៀតថា ដើម្បីធានប្រសិទ្ធិភាពនៃការគ្រប់គ្រងនគរូបនីយកម្ម និងការគ្រប់គ្រងអភិវឌ្ឍអចលនទ្រព្យ និងសំណង់ ច្បាប់ស្ដីពីសំណង់ត្រូវបានអនុម័ត និងប្រកាសដាក់ឱ្យប្រើប្រាស់ដោយព្រះរាជក្រមចុះថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលមានគោលការណ៍សំខាន់ការពារផលប្រយោជន៍សាធារណៈ និងសិទ្ធិបុគ្គល ប្រសិទ្ធិភាព ចីរភាព និងបរិយាបន្ន ការរៀបចំដែនដី និងនគរូបនីយកម្ម ការអភិវឌ្ឍបៃបង ការការបារធនធានធម្មជាតិ និងបរិស្ថាន ព្រមទាំងការរក្សា លើកកម្ពស់អត្តសញ្ញាណជាតិ។

ការអភិវឌ្ឍនគរូននីយកម្ម អចលនទ្រព្យ និងសំណង់កំពុងមានកំណើនសន្ទុះ ដ៏លឿនបានក្លាយជាសសរស្ដម្ភស្នូលនៃការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាឱ្យសម្រចបានកំណើនសដ្ឋកិច្ចក្នុងរង្វង់ ៧ភាគរយ ក្នុង១ឆ្នាំ។ ជាការបន្ថែមរបស់ លោក ប៉ែន សុផល ថាករណីនេះយើងអាចមើលឃើញពីតម្រូវការនៃការវិនិយោគ ការរៀបចំ ការអភិវឌ្ឍ និងការក្រប់ក្រងការអភិវឌ្ឍទីក្រុងប្រកបដោយភាពឆ្លាតវៃ ចីរភាព និងបរិយាបន្នដែលមានភាពធន់ដោយមានការប្រគួតប្រជែងខ្ពស់។

ដើម្បីធានាបាននូវម៉ាក្រូសេដ្ឋកិច្ចរឹងមាំបន្តទៀត និងឆ្ពោះទៅសម្រេចក្នុងចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ ក្លាយជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងនៅឆ្នាំ២០៥០ ក្លាយជាប្រទេសមានចំណូលខ្ពស់ មានជាអាទិ៍ ការអភិវឌ្ឍលំនៅឋាន ជាពិសេសការអភិវឌ្ឍលំនៅឋានតម្លៃសមរម្យ ពាណិជ្ជកម្ម សេវាកម្ម ឧស្សាហកម្ម ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត បរិស្ថាន សេដ្ឋកិច្ច សង្គម បណ្ដាញផ្លូវ ការផ្គត់ផ្គង់ទឹកស្អាត អគ្គិសនី ប្រព័ន្ធលូ ប្រព័ន្ធការពារទឹកជំនន់ ស្ថាននីយប្រព្រឹត្តកម្មទឹកកខ្វក់ ការគ្រប់គ្រងសំណល់រឹងរាវ លំហសាធារណៈនិងផ្ទាំបៃតង បរិក្ខាទីក្រុង។ល។ ជាការបញ្ជាក់ របស់ រដ្ឋលេខាធិការក្រសួងដែនដី លោក ប៉ែន សុផល។

«ទីក្រុងឆ្លាតវៃ» មិនមែនជាគោលដៅនោះឡើយ ប៉ុន្តែជាអភិក្រមដែលជួយសម្រេចឱ្យបាននូវទីក្រុង មានសុវត្ថិភាព បរិយាបន្ន ភាពធន់ និងចីរភាព។ ជាការថ្លែងរបស់ សាស្រ្តាចារ្យសេដ្ឋកិច្ចនៃសាកលវិទ្យាល័យ Songang និងជាអតីតរដ្ឋមន្រ្តីស្ដីទីក្រសួងដីធ្លី ហេដ្ឋារចនាសម្ព័ន្ធ និងគនាគមន៍នៃប្រទេសកូរ៉េ លោក Kim Kyungwhan  នៅក្នុងវេទិកាខាងលើបន្តថា ទីក្រុងគឺជាវេទិកាបើកចំហ ដែលមានលក្ខណៈប្រទាក់ក្រឡាគ្នា។

លោក Kim Kyungwhan បានថ្លែងបន្តឱ្យដឹងថា ប្រទេសកូរ៉េ ជាប្រទេសដំបូងដែលបានអនុវត្តគោលនយោបាយស្ដីពីទីក្រុងឆ្លាតវៃ។ លោក បានលើកឧទារហណ៍ អំពីដំណោះស្រាយទីក្រុងឆ្លាតវៃរួមមាន មជ្ឈមណ្ឌលត្រួតពិនិត្យរួម ប្រព័ន្ធទិន្នន័យ ព័ត៌មានចល័ត ប្រព័ន្ធព័ត៌មានអំពីមធ្យោបាយដឹកជញ្ជូនសាធារណៈ ប្រព័ន្ធចោលសំរាមដោយស្វ័យប្រវត្តិ ការមេរ៉ាសុវត្ថិភាព ដែលបំពាក់នៅតាមឧទ្យានជាប់បាត់បឹង។ល។

លោក បានបន្ថែមថា រដ្ឋាភិបាលថ្នាក់ជាតិត្រូវបង្កើននូវក្របខណ្ឌ និងចូលរួមសហការជាមួយនិងអាជ្ញាធរមូលដ្ឋាន និងវិស័យឯកជន ក្នុងការអនុវត្តប្រតិបត្តិការការងារ ការអនុវត្តការថែទាំ និងការការលម្អដំណើស្រាយានានា៕

ដោយ៖ឌីណា