Register Already an agent ? Login

លោក វេង សាខុន ណែនាំ ម្ចាស់គម្រោងអភិវឌ្ឍន៍នានា និងមន្រ្តីក្រោមឱវាទ អនុវត្តបន្ទាន់នូវវិធានការចាំបាច់មួយចំនួន ដើម្បីជួយដល់ប្រជាកសិករបង្កើនផលិតកម្មស្បឿង

ភ្នំពេញ៖ ការរីករាលដាលយ៉ាងឆាប់រហ័សនៃស្ថានភាពជំងឺកូវីដ-១៩ នៅទូទាំងសកលលោក និងក្នុងតំបន់ ដែលអាចនឹងនាំឱ្យមានផលប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសប្រជាកសិករនៅឯជនបទ។ ឆ្លើយតបទៅនឹងបញ្ហានេះ រដ្ឋមន្រ្តី្រក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានណែនាំ ដល់ លោក លោកស្រីជានាយកកម្មវិធី និងម្ចាស់គម្រោងអភិវឌ្ឍន៍នានា ហើយនិងប្រធានអង្គភាពក្រោមឱវាទ ព្រមទាំងមន្ទីរកសិកម្ម នៅតាមរាជធានី-ខេត្ត អនុវត្តជាបន្ទាន់នូវវិធានការចាំបាច់មួយចំនួន ដើម្បីជួយដល់ប្រជាកសិករបង្កើនផលិតកម្មស្បឿង ដោយមានគុណភាព និងសុវត្ថិភាព សំដៅរួមចំណែកបង្កើននូវឱកាសកាងារ និងប្រាក់ចំណូល។

នៅក្នុងសេចក្ដីណែនាំរបស់ រដ្ឋមន្រ្តីក្រសួងកសិកម្ម ដែលចេញថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ បានណែនាំថា ត្រូវអនុវត្តនូវសកម្មភាពចាំបាច់ក្នុងស្ថានភាពជាបន្ទាប់ជាការឆ្លើយតប ដើម្បីបង្កើនផលិតកម្មស្បៀងប្រកបដោយ គុណភាព និងសុវត្ថិភាព សំដៅរួមចំណែកបង្កើននូវឱកាសការងារ និងប្រាក់ចំណូលដល់ប្រជាពលរដ្ឋនៅជនបទ ក៏ដូចជាពលករដែលទើបត្រឡប់ពីបរទេសវិញ។

ក្នុងន័យខាងលើ លោក វេង សាខុន បញ្ជាក់ថា ត្រូវពិនិត្យសកម្មភាពឆ្លើយតបបន្ទាន់ក្នុងគម្រោង ដើម្បីដោះស្រាយបញ្ហាទឹក ដោយការប្រើប្រាស់ប្រព័ន្ធសន្សំសំចៃទឹក ការជួយស្ដារស្រះ ត្រពាំង និងអណ្ដូងជាដើម។ ការអព់រំបណ្ដុះបណ្ដាល ណែនាំផ្សព្វផ្សាយអំពីបច្ចេកទេស ការអនុវត្តកសិកម្មល្អ (GAP) និងការធ្វើហរិញ្ញប្បទានដល់ប្រជាកសិករតាមគ្រប់រូបភាពសំដៅដល់ការបង្កើតកសិដ្ឋានថ្មីៗ ព្រមទាំងគាំទ្រ និងពង្រីកទំហំផលិតកម្មស្បៀងដែលឆាប់ផ្ដល់ផង។

ជាមួយគ្នា ត្រូវពិនិត្យខ្ទង់ថវិកាដែលអាចយកមកអនុវត្តសកម្មភាពឆ្លើយតបជាបន្ទាន់ ពន្លឿនការអនុវត្តកម្មវិធី និងសកម្មភាពទូទាត់ថវិកាឱ្យទាន់ពេលវេលា និងកាត់បន្ថយនូការចំណាយដែលមិនចាំបាច់។ ជាការលើកឡើងបន្តរបស់ រដ្ឋមន្រ្តីក្រសួងកសិកម្ម បានស្នើសុំបន្ធូរបន្ថយលើលក្ខណ្ឌតម្រូវការនៃការស្នើសុំថវិកាបុរេប្រទានគម្រោង ការសម្របសម្រួលនីតិវិធីលទ្ធកម្ម និងការធ្វើវិភាជន៍ថវិកា ដើម្បីមានលទ្ធភាពពេញលេញក្នុងការអនុវត្តការងារដែលកំពុងតែចាំបាច់។

នៅក្នុងសេចក្ដីណែនាំដដែល លោក វេង សាខុន បានបន្ថែមថា ត្រូវជំរុញអង្គភាព និងភាគីពាក់ព័ន្ធដែលទទួលបាលហិរញ្ញប្បទានពីគម្រោងឱ្យមានវិធានការផ្សព្វផ្សាយ និងពង្រីកទីផ្សារលក់ផលិតផលឱ្យកាន់តែមានសកម្មភាព និងខ្លាំងក្លាជាងមុន។ ទទួលបានការណែនាំនេះ នាយកកម្មវិធី និងម្ចាស់គម្រោងអភិវឌ្ឍន៍នានា ហើយនិងប្រធានអង្គភាពក្រោមឱវាទ ព្រមទាំងមន្ទីរកសិកម្ម ត្រូវសហការអនុវត្តឱ្យមានប្រសិទ្ធិភាពខ្ពស់។ ជាបញ្ជាក់ របស់ រដ្ឋមន្រ្តីក្រសួងកសិកម្ម លោក វេង សាខុន៕

ដោយ៖ឌីណា