Register Already an agent ? Login

ក្រសួងរ៉ែ និងថាមពល ប្រកាសឱ្យមានការដាក់ពាក្យស្នើសុំអាជ្ញាបណ្ណស្ចែងរុករករ៉ែ ៤តំបន់ ក្នុងខេត្តចំនួន ៤

ភ្នំពេញ៖ ក្រសួងរ៉ែ និងថាមពល ជូនដំណឹងទៅបណ្ដាក្រុមហ៊ុនជាតិ-អន្តរជាតិ ថា ក្រសួងបើកឱ្យដាក់ពាក្យប្រកួតប្រជែងជាសាធារណៈ សម្រាប់ទទួលអាជ្ញាបណ្ណស្វែងរក ចំពោះតំបន់សម្បទានស្វែងរុករករ៉ែ ចំនួន ៤តំបន់ ដែលមាននៅខេត្តឧត្តរមានជ័យ ព្រះវិហារ និងខេត្តមណ្ឌលគិរី ពីកន្លែង។ បើតាមការជូនដំណឹងរបស់ក្រសួងរ៉ែ និងថាមពល ថ្ងៃទី២៣ ​ខែមីនា ឆ្នាំ២០២០។

តំបន់សម្បទានស្វែងរុករករ៉ែ ចំនួន ៤តំបន់ មានដូចខាងក្រោម៖

ទី១.តំបន់សម្បទានស្វែងរុករករ៉ែទំហំ ២០០គីឡូម៉ែត្រក្រឡា ស្ថិតនៅតំបន់ ត្រពាំងទៀម ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។

ទី២.តំបន់សម្បទានស្វែងរុករករ៉ែទំហំ ១៩៤គីឡូម៉ែត្រក្រឡា ស្ថិតនៅតំបន់ ទំនប់ដាច់ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ និងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ទី៣ និងទី៤ដូចគ្នា តំបន់សម្បទានស្វែងរុករករ៉ែទំហំ ២០០គីឡូម៉ែត្រក្រឡា ស្ថិតនៅតំបន់ ព្រែកគ្រៀង និងអន្ទ្រង ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។

ក្រសួងបានបញ្ជាក់ថា សាធារណជន បណ្ដាក្រុមហ៊ុនជាតិ-អន្តរជាតិ ដែលចាប់អារម្មណ៍ អាចស្នើសុំ ពាក្យស្នើសុំអាជ្ញាបណ្ណស្វែងរុករករ៉ែ នៅនាយកដ្ឋានឧស្សាហកម្មអាជីវកម្មធនធានរ៉ែ(ជាំន់ទី៥) ក្នុងទីស្ដីការក្រសួងរ៉ែ និងថាមពល៕

ដោយ៖ឌីណា